ការរៀបចំកន្លែងលំហែរកំសាន្ត
ការសរសេរ
ប្រសិនបើយើងមិនមានការរៀបចំទុកជាមុននូវគោលគំនិតទេ ការសរសេរនានារមែងមិនបានល្អឡើយ។ ខ្ញុំតែងតែមានបំណងសរសេរអំពីការរៀបចំបង្កើតឲ្យមានជាកន្លែងសម្រាកលំហែកាយមួយ តែមិនបានធ្វើពង្រៀងសោះ យ៉ាងនោះហើយដែលមិនដែលដល់នូវការតាក់តែងជាបន្តបាននោះ។
ខ្ញុំគិតថាឲ្យគេចាក់ពុម្ពជារូបក្អមធ្វើជាកូនម៉ូតែល ឬសង់ជាផ្ទះប្រអប់ រួចដាក់ដាំដើមឈើព័ទ្ធជុំវិញ ទៅជាការស្រេច តែមិនបានសរសេរលំអិត នោះក៍មិននាំមកនូវគំនិតទៀត។ តែការគិតទាំងឡាយបើវាកើតមានហើយគួរតែសរសេរវាចេញទុកមកលើក្រដាសទើបវាប្រសើរ។

កាលគ្រាមួយនៅលើបណ្ដាញសង្គម ខ្ញុំឃើញមានគេផុសរូប ផ្ទះដែលមានលក្ខណៈសាមញ្ញ។ វាសង់ឡើងលាយឡំគ្នាជាមួយថ្មខ្លះ ឈើខ្លះ។ វាមានរាងជ្រុងៗ ហើយនិងមានដំបូលខាងលើអាចឱ្យយើងឡើងទៅអង្គុយលំហែបាន ឬក៍បោះតង់ទៀតផង។ ផ្ទះនោះតាមពិតគឺមានពីរជាន់ទេតើ។
Comments
Post a Comment