ការយល់ដឹងបន្តិចបន្តួចលើដំណាំម្រេចរបស់ខ្ញុំ
ដំណាំម្រេចជាដំណាំដែលកសិករត្រូវមើលថែខ្ជាប់ខ្ជួនណាស់ហាក់ដូចជាថែកូនខ្ចី។ ម្យ៉ាងវិញទៀត ចំណាយដើមទុនក៍ច្រើនណាស់ដែរ។ បើយ៉ាងដូចនេះហេតុអ្វីបានជាមានអ្នកចង់ដាំដុះវាទៀតអ៊ីចឹង?
ប្រវត្តិដើមនៃខ្ញុំ
កាលពីឆ្នាំ២០១៥ អំឡុងខែ២ យើងមានដំណើរកំសាន្តទៅភូមិភាគឦសានប្រទេស ខេត្តរតនៈគីរី។ ទីនោះហើយដែលសម្លាញ់វុឌ្ឍ បានធ្វើការពិព័ណ៌នាអំពីដំណើរមកកាន់ទីនេះ ដែលកាលនោះលំបាកតាំងពីមធ្យោបាយធ្វើដំណើរ រួមទាំងសន្តិសុខ។ ម្យ៉ាងមិនស្គាល់ទិសតំបន់អ្វីទាំងអស់ តែដោយបានបងប្រុសម្នាក់ឈ្មោះ កូយ ដែលមានចិត្តល្អហើយស្មោះបានរាប់អាន និងណែនាំទើបជួយទិញដីបានក្នុងតម្លៃល្អ(ថោក) ពិសេសគឺគាត់ហ្នឹងហើយដែលពេលដែលខ្ញុំទៅនោះជូនទៅលេងចំការម្រេចលោក ភា ដែលទទួលផលម្តងរួចទៅហើយ។ ពេលនោះចិត្តដែលស្រឡាញ់កសិកម្មវារំភើបឡើងមកភ្លាម ចាប់ផ្តើមពីសួរតម្លៃដីវាបានឡើងថ្លៃខ្ពស់ និងមិនអាចរកបាននៅទីជិតៗនោះផង។ ពីរនាក់ប្តីប្រពន្ធយើងបែរជាចូលចិត្តដីមួយកន្លែងទំហំប្រហែល៣០ហិចតា ម្ចាស់នៅភ្នំពេញជានាយទាហាន ធ្លាប់ផ្តាំថាលក់។ ជម្រាលភ្នំនេះល្អណាស់វាមានអូរកាត់នៅចុងដី ជាប់ផ្លូវធំល្មមដែលអាចពង្រីកបាននាពេលអនាគត។ ប៉ុន្តែយើងគិតថាបើអាចគឺទិញដី១០ហិចតាសិន រួចបន្តទិញថែមនៅពេលក្រោយ។ បន្ទាប់ពីបានសាកសួរមក គេថាមិនលក់វិញដោយសារគេបានលក់ដីដាច់ គេលែងខ្វះលុយប្រើប្រាស់ហើយ។
ដំណើរលើកទីពីរយើងបានឆ្លៀតទៅកាន់តែជ្រៅ គឺចំការបងកូយ។ បើខ្ញុំបង្កើតចម្ការនៅទីនេះ បងកូយគាត់ថានឹងមើលការខុសត្រូវឲ្យ។ ទីនោះគឺជាឃ្លាំងដាក់កៅស៊ូ ទឹកជ័រ និងជ័រចាន។ ដីដែលមានទំហំ១៥០ហិចតា ក្នុងនោះមានខ្លះដាំដើមសណ្តែកផ្កាយ។ យើងក៍ឆ្លៀតបេះស្លឹកចាស់យកមកទុកដាំទឹកផឹក ល្បីថាវាមានសារធាតុ Omega3, 6 and 9 អាចប្រឆាំងជម្ងឺមហារីកបានផង ជួយកម្លាំង ជួយការចងចាំ ឈាមរត់ស្រួល។ យើងចង់សព្វយ៉ាងក្នុងការដាំដុះ ចង់ដាំនេះ ចង់ដាំនោះ។ លុះមកដល់ភ្នំពេញវិញ យើងស្រូតរូតទៅសមាគមសណ្តែកផ្កាយស្តាប់គេបន្តិចបានទាំងក្រដាសសន្យា
ដាំទៀតផង។
ដាំទៀតផង។
ដំណឹងថាមានដីដែលអាចដាំម្រេចបាននៅខេត្តរតនៈគីរីបាត់ស្ងាត់សូន្យ តែតាមផ្លូវយើងបានឈៀងចូលសួរសុខទុកមិត្តភក្តិចំការកៅស៊ូកាលពីឆ្នាំ១៩៨៩ម្នាក់ នៅម្តុំថ្នល់ទទឹង និយាយពីរឿងដាំម្រេច ឡាយ ថាគាត់ទើបទិញបាន២ហិចតា ចង់លក់វិញ ដោយយកចំណេញតែតិចតួចប៉ុណ្ណោះ។ យើងណាត់គ្នាទៅខេត្តពោធិសាត់ ស្រុកវាលវែងនៅថ្ងៃណាមួយ។ មុនចូលឆ្នាំខ្មែរយើងបានធ្វើដំណើរកាត់វាលចូលព្រៃ៥ជាន់ វាគឺជាស្រទាប់ភ្នំក្រវ៉ាញ ជួរភ្នំតូចធំវែងខ្លី ទាំងផ្លូវនៅចាស់នៅឡើយ ក្រុមហ៊ុនចិនទើបតែត្រាសេជាលើកដំបូង។ ដោយមិនអស់ចិត្ត ពួកយើងក៍បានលួច ទៅស៊ើបសួរទាំងមិនដឹងទិសតំបន់អីនៅម្តុំប្រម៉ោយ គ្មានបានការអ្វីសោះ។ តែយើងបានចូលសួរអ្នកស្រុក ស្តាល់ អំពីដំណើរប្រព្រឹត្តទៅនៃជីវភាព និងតម្លៃដីធ្លី រួចគេក៍មានដីចង់លក់ឱ្យផងដែរ។ យើងបានជួបហូបបាយជុំគ្នាជាមួយប្អូន ដានី អតីតគ្រូបង្រៀន មកបម្រើជាជំនួយការអភិបាលស្រុកវាលវែងនេះ ដែលត្រូវបានណែនាំឱ្យស្គាល់ដោយ កែប ចន្ទសូនី មន្រ្តីកាំកុងត្រូល កូនប្រសារអតីតចៅហ្វាយខេត្តពោធិសាត់ មុនបង ធនិន។
ក្នុងដំណើរកំសាន្តចូលឆ្នាំខ្មែរនៅខេត្តសៀមរាប នៅបណ្តោយផ្លូវត្រឡប់វិញម្តុំបន្ទាយស្រី យើងចាប់និយាយតថ្លៃជាមួយ ឡាយ គេបែរជាតម្លើងថ្លៃរហូតពី៥៥០០ដុល្លា ទៅ៧៥០០ដុល្លាក្នុងមួយហិចតា ដោយអាងលេសថាដីដែលគាត់នឹងទៅទិញបន្តទៀតជាប់និងកូនគាត់គេក៍តម្លើងថ្លៃផងដែរ។ គិតពីរយៈពេលធ្វើដី ដាក់ដាំ ទិញជន្លង់ ទិញស្បៃ ក្នុងការគិតយើងតម្រង់ស្មោះឆ្ពោះតែ ឡាយ ដែលនឹងចែកឲ្យ១០%នៅដំណាក់កាលលក់ផល តែយើងឲ្យខ្ចីចាយជាបណ្តើរៗសឹមកាត់កងវិញពេលក្រោយ។ ការយល់ព្រមនេះមិនបានសរសេរជាលាយលក្ខអក្សរទេ តែសំដីខ្ញុំយកតែភាពស្មោះ។ ចំណេរកាលយល់ព្រមទិញដោយមិនអាចរកដីនៅរតនៈគីរីបាន និងដីឯណាតាមរយៈលោក ដានី ជំនួយការចៅហ្វាយស្រុកវាលវែងនោះក៍មិនបានសោះឡើយ។
មានតែដាំ
Comments
Post a Comment