នាងគង្ហីង - Neang Kohing
នាងគង្ហីងព្រះធរណី
មនុស្សកើតមកលើផែនដីនេះគឺត្រូវពឹងលើដី មនុស្សខ្មែររឹតតែផ្ដល់ការគោរពដោយធ្វើតំណាងព្រះធរណីថាជាព្រះ ដែលដាក់ឈ្មោះថានាងគង្ហីង។ នាងគង្ហីងតែងតែអមដោយសត្វក្រពើមួយក្បាលដែលជាជំនួយការដ៏ពិសេស។ កាលបើព្រះនាងច្បូតសក់ទឹកក៍ហូរចេញមកដើម្បីបានជាជម្រកដល់សត្វក្រពើ និងមនុស្សប្រើប្រាស់។ យ៉ាងនេះធ្វើឲ្យមនុស្សខ្មែរនិយមចូលចិត្តក៍ព្រោះតែខ្លួនមានទឹកដីដែលប្រកបទៅដោយធនធានទឹកសំបូរបែប។ ម្យ៉ាងក្រពើដែលចាំយាមការពារដល់ព្រះនាងគឺជាសត្វប្រកបដោយឫទ្ធានុភាពផងដែរ។ យើងឃើញមានក្នុងពុទ្ធប្រវត្តិ កាលដែលព្រះអង្គផ្ចាញ់មារព្រះអង្គបានយកព្រះធរណីជាសាក្សី ពេលនោះព្រះនាងគង្ហីងបានបញ្ចេញឫទ្ធិបណ្តាលឲ្យមានទឹកលិចពួកមារ និងពលសេនាស្លាប់អស់ជាច្រើន រហូតដល់ព្រមចុះចាញ់ហើយទទួលស្គាល់ការត្រាសដឹងរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
បច្ចុប្បន្ន និងតាំងពីបុរាណមកក្តីជនជាតិខ្មែរគ្រប់រូបមានតិចតួចណាស់ដែលមិនដឹងពីរឿងនេះ តែចំពោះថ្នាក់ដឹកនាំ និងចាស់ទុំ ជានិច្ជកាលតែងតែគោរពឲ្យតម្លៃជានិច្ចដល់គតិមួយនេះ ហើយក៍បានធ្វើរូបសំណាកតំណាងព្រះនាងគង្ហីង និងសត្វក្រពើដាក់នៅទីកន្លែងសាធារណដើម្បីជាការបង្ហាញតឹកតាងនៃការគោរពឲ្យតម្លៃនោះៗ។
រង្វង់មូលនាងគង្ហីងត្រូវបានដាក់ឲ្យប្រើប្រាស់នៅជ្រុងខាងជើងនៃស្តាតអូឡាំពិក នរណាក៍ដឹង នេះចំពោះរាជធានីភ្នំពេញ។ ចំណែកឯនាងគង្ហីងដែលតំកល់នៅតាមបណ្តាខេត្តនានាក៍មានផងដែរ។ ចូរខ្មែរចាំថាមានពាក្យបារាំងមួយថា (តូតែម) វាមានន័យថានិមិត្តសញ្ញាតំណាងឲ្យ គឺចង់សំណៅលើព្រះនាងគង្ហីងនេះហើយ។ បើជារុក្ខជាតិខ្មែរយើងចាប់អារម្មណភ្លាមទៅលើដើមត្នោត។ បើនិងនិយាយពីស្ថាបត្យកម្មគឺអង្គរវត្តយើង។ រឺឯនាងគង្ហីងវិញក៍ដូច្នោះដែរ នៅក្នុងជម្រៅចិត្តប្រជាជនខ្មែរបានចាត់ទុកជានិមិត្តរូបដ៏អស្ចារ្យមួយ និងដោយឡែក ព្រោះថាវាទាក់ទិននិងវប្បធម៌ និងសាសនាផង និយាយឲ្យចំគឺបានទាំងពីរ។
សួរថាតើយើងបានតម្កល់រូបតំណាងមួយនេះបានត្រឹមត្រូវ និងដោយល្អឬទេ? គេគួរតែធ្វើឲ្យបានល្អ និងសក្តិសមជាទីបំផុត ព្រោះវាជួយជំរុញទឹកចិត្តឲ្យខ្មែរមានព្រលឹងមកវិញ គឺព្រលឹងជាតិ។ ម្យ៉ាងដោយភ្ជាប់ទៅនឹងសោភ័ណ្ឌភាពផង យើងមិនគួរទុកដាក់លោកនៅកន្លែងមិនសមរម្យអ៊ីចឹង ដែលមើលទៅហាក់គ្មានការគោរពសោះ។ ជនជាតិឯណាដែលធ្វើបានល្អហើយដល់ខ្លួនឯងនូវការគោរពជាតិសាសន៍នោះនឹងស្គាល់តែភាពរុងរឿង។ ការគោរពគឺជាមង្គលដ៏ឧត្តម។
សព្វថ្ងៃរូបសំណាកនាងគង្ហីង ដែលធ្លាប់ហៅថា រង្វង់មូលនាងគង្ហីង គេសឹងតែបំភ្លេចចោលបាត់ទៅហើយ។ ម្យ៉ាងដោយសារការរីកចម្រើនហួសចន្ទោល។ ហួសចន្ទោលគឺចង់មានន័យថារីកចម្រើនមិនផ្សាភ្ចាប់និងគុណធម៌ និងការយល់ដឹង។ យើងទុកដាក់លោកដោយខ្វះសោភ័ណ្ឌ និងបម្រើតែមហិច្ឆតាត្រឹមការយល់ឃើញរាក់ៗ នេះហើយជាប្រធាននៃក្តីវិនាស។ វិនាសស្អី គឺវិនាសនូវការគោរពរបស់ដែលខ្លួនមាន វិនាសនូវការយល់ដឹង ដែលមកពីទម្លាប់នៃការធ្វើមិនដឹង។ ធ្វើមិនដឹងដើម្បីបានរួចខ្លួនមួយគ្រាៗ។ យ៉ាងនេះអំណេះតទៅ អត់អំពីអ្នកយល់ដឹង និងឈឺឆ្អាលអំពីរឿងអរិយធម៌ យូរទៅនាងគង្ហីងចេះតែសាបរលាបបន្តិចម្ដងៗ លែងដឹង លែងយល់ថា តើនាងគង្ហីងនេះតំណាងឲ្យអ្វី មកពីណា សំខាន់ប៉ុណ្ណា រូចក៍លើកចេញ គ្រវែងចោល ។ល។
ខ្ញុំសូមបញ្ចេញការយល់ឃើញផ្ទាល់ខ្លួនតែត្រឹមហ្នឹង ព្រោះសង្ឃឹមថាមានជនជាតិយើងយល់ដឹងរឿង នេះច្រើនគ្រាន់បើដែរ អ៊ីចឹងចេះដឹងអីតែយើង ទូលផែនដីតែម្នាក់ឯងមិនរួចឡើយ ចូររូបរូមគ្នាប្រកបដោយការយល់ដឹង ហើយយល់ដឹងត្រូវផង។
សូមអរគុណ
ភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

(ត្រូវតែដាក់ឲ្យចំកណ្ដាល ជារង្វង់មូល)
Comments
Post a Comment