មនុស្សគេយកសំដី
មនុស្សគេយកសម្តី ដំរីគេយកភ្លុក
សុភាសិតមួយឃ្លានេះមានតម្លៃជាអមតៈ។ ខ្ញុំបានសាកល្បងពិចារណាច្រើនណាស់ ឆ្លងកាត់បទពិសោធន៍ជីវិតអាយុ៤១ឆ្នាំផង ឃើញថាការរង្គាសចិត្តគ្រប់ពេលគឺមកតែពីពាក្យសម្តីតែមួយមុខគត់។ មនុស្សដែលគួរជាទីគោរពនិងស្រឡាញ់ចូលចិត្តផងនោះ គឺបុគ្គលណាដែលមានសម្តិប្រកបដោយគតិបណ្ឌិត ប្រកបដោយការពិចារណា ប្រកបដោយការសណ្តោសប្រណី។
ខ្ញុំមិនដែលពេញចិត្តជនណាដែលមានសំដីត្រគោះបោះបោក សម្តីខ្វះការសីលធម៌ ពិសេសសម្តីគ្រោធគ្រាធ។ មិនមែនចង់អោយគេឯងប្រើវាចារមករកសុទ្ធតែពាក្យផ្អែមទាំងអស់នោះទេ។កាលបើយើងធ្វើការប្រាស្រ័យទាក់ទងគេ គំនិតគឺចង់អោយមានលទ្ធផលល្អ ប៉ុន្តែរមែងមានសេចក្តីទាស់គ្នា មិនមែនសំដៅការឈ្លោះទេតែគឺការមិនចុះសម្រុងក្នុងកិច្ចការដែលត្រូវជជែកនោះ។ គឺថាពាក្យធំ សម្លេងខ្លាំងតែងតែកើតមានជារឿយៗ សំរាប់ខ្ញុំមានអារម្មណ៍លើកលែងច្រើនដល់ដៃគូរសន្ទនា ប៉ុន្តែមានគ្រាខ្លះក៏មានអាការៈលំបាកដែរដោយសមភាគីនោះមិនសហការ គឺគាត់មិនអនុគ្រោះផងក្នុងកិច្ចផ្តោះផ្តងនោះ។ មានពេលមួយខ្ញុំត្រូវបានគេហៅទូរស័ព្ទមក ខ្ញុំសួរទៅបុគ្គលនោះថាមានការអី អ្នកនោះស្រាប់តែខឹងតែម្តង រួចនិយាយថាបើមិនមានការមិនរកទេ។ ពេលនោះខ្ញុំក៏តបវិញថាត្រូវហើយព្រោះដូច្នេះទើបខ្ញុំសួរថាហៅទូរស័ព្ទមកមានការអីខ្ញុំមានថាអ្នកមិនមានការឯណា។ គាត់ក៏រឹងរឹតតែខឹងទៀត បន្ទាប់មកខ្ញុំក៏សម្រួលថាណ្ហើយចូលសាច់ការវិញខ្ញុំសូមទោសគេថាកុំប្រកាន់អីឈប់ខឹងទៅនិយាយលេងតើ តោះពិភាក្សារឿងដែលចង់និយាយនោះមក។ ជននោះក៏មិនព្រមឈប់ខឹងសោះគាត់នៅតែប្រកាន់រួចក៏ផ្តាច់ការទាក់ទងទៅទាំងពុំទាន់ដឹងពីប្រធានបទដែលចង់ពិភាក្សានោះផង។
និយាយរួមមកគួរកុំឆាប់ប្រកាន់ខឹងពេក ជួនកាលការឆ្លើយទូរស័ព្ទពុំត្រូវបានគេកំណត់ថាត្រូវជាបែបណាត្រូវបែបណាខុសនោះទេ។ ខ្ញុំមានអារម្មណ៍ក្តុកក្តួលណាស់ដែលនរណាម្នាក់គេខឹងនឹងខ្ញុំបែបនេះព្រោះស្ថានភាពបែបហ្នឹងវាធ្វើអោយយើងខូចសមាធិមិនតិចទេ។ ការរង្គាសមួយបែបទៀត គឹតាមរយៈការជជែកគ្នាក្នុងរង្វង់គ្រួសារ ការសួរចង់ដឹងពីអ្វីម្យ៉ាងពីភរិយាស្វាមីគួរតែអោយមានកំរិតដែរ ព្រោះថាបើសមភាគីលោកមិនសូវចូលចិត្តស្រដីច្រើននោះគួរលៃលកតាមការជាក់ស្តែងផង។ ការចេះតែជជីកសួរហួសពីព្រំដែនការចង់ដឹងវានាំមកដល់ពាក្យមិនគួរចង់បានដូចជាប្តីសួរទៅប្រពន្ធថាម៉ាក់វាតើអូននៅឯណាអូនមកដល់ណាហើយ ចុះកូន? ប្រពន្ធក៏តបខ្ញុំមកដល់ក្បាលថ្នល់ កូនខ្ញុំអោយបងជីដូនមួយវាយកទៅលេងផ្ទះគេហើយ។ ប្តីចង់មានសម្តីបន្ថែមអោយបានជារឿងជជែកលេងជាមួយប្រពន្ធ ប៉ុន្តែនោះគ្រាន់តែជារឿងមិនគួរសួរ ព្រោះរឿងកូនត្រូវបានដឹងតាំងតែពីថ្ងៃម្តងរួចហើយថាកូនត្រូវលួងអោយគេងទាំងពីរនាក់ភរិយាខ្លួនចេញទៅមានកិច្ចការសំខាន់មួយ ដោយសួរថាចុះម៉េចក៏មិនយកកូនទៅជាមួយផង។ ពេលនោះប្រពន្ធក៏តបមកវិញទាំងកម្រោលថា យីក្រែងកូនដេកលក់ទាំងពីរនាក់ រួចខ្ញុំលួចចេញមកមិនអោយដឹងហ្អី ម្យ៉ាងអត់មានអ្នកណានៅជាមួយផង ម៉េចលែងអោយវាទៅលេងរាប់រកអ៊ំនិងបងប្អូនហើយហ្អី? ដល់ត្រឹមនេះប្តីក៏ចាប់ដឹងថាខ្លួនសួររហូតដល់ប្រពន្ធធុញហើយតើខ្ញុំ ប៉ុន្តែមិនអាចខឹងបានទេ មូលហេតុមកពីកាលពីម្សិលមិញខ្លួនមិនអនុញ្ញាតកូនបានទៅគេងលេងជាមួយបងគេនោះមែន ដែលជាហេតុបណ្តាលអោយប្រពន្ធមានការគិតថាដូច្នោះ។ ពិតណាស់ការនិយាយជាមួយនរណាម្នាក់គួរតែមានព្រំដែនកំណត់ដូចយើងគ្រប់គ្នាបានរៀបចំខ្លួនប្រាណ ពាក្យសំដី ត្រៀមសំរាប់ទៅជួបជនពិសេសណាម្នាក់អញ្ចឹង។ ដូចជារកនឹងពាក្យល្អៗអោយមានក្នុងសន្តានចិត្ត គួរនិយាយចាប់ផ្តើមពីអ្វីមុន ចប់ត្រឹមណា។ល។ ផ្ទុយទៅវិញមិនមានជនណាម្នាក់គេត្រៀមនូវពាក្យជេរប្រទេចទុកសម្រាប់ទៅឈ្លោះនឹងគូរបដិបក្សឡើយ បើមានត្រឹមរកនឹកនូវចំណុចខ្សោយរបស់គេតែប៉ុណ្ណោះ លុះដល់ពាក្យជេរប្រមាថវិញពេលដល់កន្លែងកើតហេតុវាផុសចេញមកឯកឯងតែម្តង ចូរអ្នកពិសោធន៍មើលចុះ។ សម្រាប់ខ្ញុំ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង នៅពេលដែលមាននរណាម្នាក់មកនិយាយពុំពិរោះជាមួយ សុខចិត្តអត់ប្រាក់សិនចុះអោយតែបាន កិច្ចពិភាក្សានោះប្រកបដោយគុណធម៌ ការយល់ចិត្ត។ រីឯលុយកាក់ថវិកាលើកក្រោយមិនទាន់ហួសពេលទេសម្រាប់ខ្ញុំ សូវអោយគេនិយាយផ្អែមជាជាងគេអោយលុយដោយសំដីគ្រោធគ្រាធ។ ប៉ុន្តែលុយបានតិចក៏ដោយចុះតែប្រកបដោយវាចារទន់ភ្លន់និងមានសុជីវធម៌ក៏សុខចិត្តដែរ៕
បំណងរបស់ខ្ញុំក្នុងមួយជីវិតនេះពុំមានអ្វីលើសហ្នឹង រស់រៀនគ្រប់ប្រសព្វនិងពាក្យសម្តី។
សូមបំណងខ្ញុំបានសម្រេចក្នុងសេចក្តីពិត។
សូមចិត្តមានសន្តិភាព។
សូមអរគុណ

Comments
Post a Comment