បឹងយក្សឡោម
បឹងយក្សឡោម
បើយើងចេះរៀបចំធ្វើបរិវេណបឹងនោះឲ្យទៅជាកន្លែងលក់ត្រឹមវត្ថុអនុស្សាវរីយ៍ក៍ល្អដែរ។ ប៉ុន្តែអត់ អ៊ីចឹងទេ លក់ទំនិញហូបចុកទៅវិញ។ តើលោកអ្នកដឹងទេថាការលក់របស់ទាំងនោះវាមានផលមិនល្អយ៉ាងណា?
មនុស្សនៅកន្លែងណា ភាពកខ្វក់កើតមានត្រង់កន្លែងនោះ។ ការនេះមកពីយើងមិនចេះថែរក្សានូវអនាម័យ។ បើមនុស្សចេះរៀបចំដាក់ទុកវត្ថុសំណល់ វាមិនមានភាពស្មោគគ្រោកនោះឡើយ។ សូមឲ្យអ្នកមានសុខភាពល្អ ដោយការរស់នៅស្អាត និងមានអនាម័យ ( ព្រះសម្មាសម្ពុទ្ធសម្តែង)។
តំបន់ទេសចរណ៍នោះ បើតាមអង្កេត វាអាចទាញយកផលប្រយោជន៍បានច្រើន។ ទីមួយ សាងសង់ភូមិជនជាតិដើមភាគតិចឲ្យបានកាន់តែច្រើន និងថ្មីជាដរាប។ ទីពីរ អនុញ្ញាតឲ្យត្រឹមតែអ្នកលក់វត្ថុអនុស្សាវរ៍ប្របមាត់បឹងបានហើយ។ ទីបី ចាត់តាំងឲ្យមានអ្នកប្រកបរបរតាក់តែងភ្ញៀវបានស្លៀកពាក់សម្លៀកបំពាក់ជនជាតិដើមភាគតិច ដើម្បីថតរូបអនុស្សាវរីយ៍ ឬសម្លៀកបំពាក់បុរាណខ្មែរ។ល។
ក្រៅពីនេះយើងអាចឲ្យជនជាតិភាគតិចផ្ទាល់មកលក់ផលិតផលរបស់គាត់ផ្ទាល់។ ដូចជាអនុផលព្រៃឈើ វត្ថុដែលមិនមានភាពស្មោកគ្រោក ប៉ុន្តែសំណូមពរគាត់ឲ្យស្លៀកពាក់ប្រពៃណីគាត់នៅថ្ងៃមានភ្ញៀវមកច្រើនៗ ដូចជាថ្ងៃបុណ្យ ថ្ងៃដែលមានមនុស្សច្រើន។
រាល់បញ្ហា សុទ្ធតែមានដំណោះស្រាយ។ បើពិនិត្យលើហេតុនិងផលទៀត រឹតតែផ្តល់ផលដល់យើងគ្រប់គ្នា មិនថាអ្នករស់នៅទីនោះ ឬទៅលេងឡើយ ដូចជាទីតាំងចតរថយន្តដែលមានកំណើនឥតឈប់។
កិច្ចការពារ៖ ការយកចិត្តទុកដាក់ភ្ញៀវ ជាប្រភពកម្រៃដែលប្រកបដោយសមានចិត្ត ហើយដែលមនុស្សភាគច្រើនមិនប្រកែកឡើយ។
មគ្គុទេសទេសចរ៖ ណែនាំអ្នកទេសចរឲ្យបានដឹង បានយល់ ដោយរៀបចំជាក្រុមស្ម័គ្រចិត្តពន្យល់ដែលមានថ្វីមាត់ មានសេចក្តីក្លាហាន រួសរាយ រាក់ទាក់ ទន់ភ្លន់ យល់សភាពការ។

សូមជម្រាបថាមនុស្ស (ភ្ញៀវ) គ្រប់មជ្ឍដ្ឋានដែលទៅទស្សនា មិនបានដឹងពីជម្រៅ អត្ថន័យ អត្ថរស នៃទីតាំងនិងប្រវត្តិរបស់ បឹងយក្សឡោម ឬតំបន់ (ខេត្តរតនគីរី) ស៊ីជម្រៅនោះឡើយ។ ទឹកចិត្តពួកគេតែងតែទន្ទឹងចាំស្តាប់សំដីនៃជនរស់នៅទីនោះផ្ទាល់ជានិច្ច។ ការរៀបចំឲ្យមានបន្ទប់តូចដែល មានគ្នាអង្គុយបានប្រមាណ២០នាក់ រួចដាក់បញ្ចាំងភាពយន្ត ឬបទបង្ហាញជាអក្សរ ដែលក្នុងន័យ ណែនាំពីប្រវត្តិភូមិសាស្រ្ដ មានរយៈពេល១៥នាទី ឥតឈប់ឈរ ក៍ជាចំណុចទាក់ទាញឲ្យទេសចរម្នាក់ចំណាយលុយ១,០០០រៀលចូលស្តាប់ដែរ។
យើងអាចរៀបចំឲ្យមានរោងដោលបុរាណ ឬផ្ទះធំជនជាតិភាគតិច ក្នុងបរិវេណមាត់បឹងសម្តែង សិល្បះ របាំ តន្រ្តី របស់ជនជាតិភាគតិចគ្រប់ជនជាតិដែលមាននៅក្នុងខេត្ត។ យ៉ាងហោចរៀបចំឲ្យបានសម្តែង ក្នុងអំឡុងពេលមានភ្ញៀវច្រើន មានបុណ្យទាន ឬការណាត់ទេសចរណ៍មកច្រើនៗ។
មនុស្សដែលមានថ្វីមាត់ផ្សេងទៀត រៀបរាប់ពីប្រវត្តិជនជាតិនីមួយៗ សម្ភារប្រើប្រាស់ មុខរបរ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចក្នុងខេត្តរតនគីរី ដោយអ្នកពន្យល់អស្ចារ្យ និងមានអ្នកនាំភ្ញៀវចេញទៅមើលភាពជាក់ស្តែង នៃកន្លែងទាំងប៉ុន្មាននេះ។

Comments
Post a Comment