ការសំពះអ្នកម្តាយយើង

កូនរាល់រូបដែលគោរពមាតាបិតា​ គេតែងតែក្រាបសំពះគាត់ជារឿយៗទៅតាមឱកាសនីមួយៗ។ សមដូចពេលរដូវ​បុណ្យភ្ជុំបិណនឹងមកដល់ កូនៗត្រូវតែនាំគ្នាយកនូវសម្ភារៈប្រើប្រាស់សព្វបែបយ៉ាង តាមដែលអាចលៃរកបាន រួមទាំងលុយកាក់ផងដែរ ដើម្បីទៅជូនលោកឪពុកអ្នកម្តាយយើង។កុំអោយ ដូចគេនិយាយថា មានឪពុកម្តាយខ្លះអស់មួយជីវិតមិនដែលឃើញកូនទៅក្រាបសំពះបានម្តងសោះ។
ការក្រាបសំពះអ្នកមានគុណទាំងពីរនាំមកនូវសេចក្តីចម្រើនរុងរឿងដល់ខ្លួន​ព្រមទាំងបានជាគំរូដល់ បុត្រធីតាដែលនឹងបន្តវេនផងដែរ។បរិយាយអំពីពិធីការដាក់បិណ្ឌ និងថ្ងៃភ្ជុំ ជនបរទេសទិតៀនថាហាក់ ពុំឃើញប្រយោជន៍ ម្យ៉ាងខ្ជះខ្ជាយផង។សម្តីបែបនេះត្រូវមួយបែបក៏ព្រោះតែការចាត់ចែងរៀបចំក្នុង ពិធីនោះតែប៉ុណ្ណោះ ប៉ុន្តែបើមានការយកចិត្តទុកដាក់ប្រកបដោយស្មារតីសន្សំសំចៃបានល្អវិញនោះ គេនឹងទទួលបាននូវគុណប្រយោជន៍ធំធេងណាស់ គឺថាបានចែករំលែកទៅអ្នកខ្សត់ អត់ហើយឃ្លាន កុមាកំព្រា អ្នកសុំទាន។ល។ បុណ្យនេះមានលក្ខណៈជាការតវេនគ្នាតែប៉ុណ្ណោះ​ គឺធ្វើអោយអ្នកជំនាន់​ក្រោយបានឃើញ​និងយល់ដឹងអំពីអ្វីទៅការតបស្នង និងការរលឹកគុណនោះ។ចុះតើមាតាបីតាគួរធ្វើ យ៉ាងណាដើម្បីអោយបុត្រធីតារបស់ខ្លួនចូលខ្លួនមកក្រាបសំពះនោះ? គឺការធ្វើជាគំរូល្អសព្វបែប​ សព្វយ៉ាងគ្រប់ពេលវេលានោះហើយ។ ជួនកាលគេថាជាកម្មពៀរ នោះគ្រាន់ជាការបន្លាច តែនោះជា ការធ្វើត្រាប់តាមបន្ទាប់ពីអ្នកស្រករក្រោយមើលឃើញអ្នកស្រករមុនប្រព្រឹត្តទេតើ​ រួចក៍បន្តធ្វើតាម​ បែបអវិជ្ជាប៉ុណ្ណោះ។ អ្នកពិចារណឃើញត្រូវគេមិនដែលត្រាប់តាមដូចសត្វឆ្កែញាំងឯណា។ដូច្នេះគំរូ ដ៏ល្អគឺត្រឹមយើងនេះហើយ យើងកែវាទៅ កាច់ចង្កូតបង្វិលទិសត្រូវទៅវាស្រេចទៅហើយ។

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ