ការស្រឡាញ់ខ្លួនឯង

មនុស្សយើងគ្រប់រូបតែងតែស្រឡាញ់ខ្លួនឯង។ ជនណាដែលមិនស្រឡាញ់ខ្លួនឯង ជននោះមិនអាច​ទៅស្រឡាញ់អ្នកដទៃបានឡើយ។ការចេះស្រឡាញ់ខ្លួនឯងនាំអោយគិតឃើញថាអ្នកដទៃក៏គេចេះ ស្រឡាញ់ខ្លួនដូចយើងដែរ។អញ្ចឹងទើបយើងមិនទៅបៀតបៀនគេ ព្រោះគេក៏ចង់បានសុខ យើងក៏ចង់បាននូវសេចក្តីសុខដូចតែគ្នា។យើងស្រឡាញ់បងប្អូនយើង​ គេក៏ស្រឡាញ់បងប្អូនគេដែរ។ដូច្នេះចូរអ្នកស្រឡាញ់ខ្លួនអ្នកអោយបានច្រើនជាអនេកកប្បការទៅ
តើការស្រឡាញ់នោះគួរប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ? ការសែ្វងរកបញ្ញា ការសេពគប់​ និងការប្រព្រឹត្តិត្រូវ។ល។ ក្រៅតែពីខ្លួនយើងទៅគឺជាអ្នកដទៃហើយ។ ពាក្យនេះស្តាប់ទៅហាក់ដូចជា គ្រោធគ្រាធបន្តិចប៉ុន្តែវាពិត។សូមអោយការចេះស្រឡាញ់ខ្លួនឯងបានជាប្រយោជន៏ដល់ជនទាំងឡាយ ផងបន្ទាប់ពីខ្ឡួនយើងមក។

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ