Posts

តើនៅពេលណាទើបហៅថាស្វាមីភរិយារស់នៅជាមួយគ្នាបាន?

 ស្វាមីភរិយា មនុស្សជាច្រើនតែងតែដណ្ដឹងសួរពិសេសមនុស្សដែលចាស់ជាខ្លួន​ អំពីថាតើជីវិតមានគូរល្អប្រសើរឬទេ? ម្យ៉ាងពួកគេតែងតែជជីកសួរអំពីថាតើរស់នៅជាមួយគ្នាឳ្យល្អនោះដោយរបៀបម៉េច? ។ល។ ឆ្លងកាត់ការរស់នៅជាមួយភរិយាអស់រយៈពេលម្ភៃឆ្នាំ ខ្ញុំអាចធ្វើការសន្និដ្ឋានបានថា ការរួមរស់នៅជាមួយ គ្នាត្រូវការតែធម៌សណ្ដោសមួយតែប៉ុណ្ណោះ។ អស់កាលដ៏យូរដែលខ្ញុំតែងនិទានប្រាប់យុវជនថា ប្រសិនបើអ្នកចេះវិធីនាំមនុស្សចូលផ្ទះនោះគឺល្អណាស់។ សំណួរមកវិញជាច្រើនគឺថា តើត្រូវនាំមនុស្សចូលផ្ទះដោយវិធីណាខ្លះ? ចម្លើយគឺថា អ្នកគួរធ្វើការសង្កេត មើលចិត្តគំនិតឳ្យមានភាពប្រដុំប្រសងនឹងអ្នក រួចបន្ទាប់មកក៍រិះរកពេលវេលាទៅជួប ឬមកជួបជាមួយម្ដាយឪពុកគេ ឬខ្លួនឯង ហើយអ្នកខ្លះឳ្យមិត្តនិងក្រុមគ្រួសារជួយពិនិត្យទៀតផង។ ការស៊ើបដោយសម្ងាត់ក៍គួរតែមានរយៈពេលដែរ។ ម្យ៉ាងការអង្កេតតាមបែបបុរាណរកពូជពង្សសាវតារឹតតែគាប់ប្រសើរ។ ពេលាក្រោយរៀបការ គូរស្វាមីភរិយាទាំងឡាយមិនត្រូវឃ្លេងឃ្លោងជាដាច់ខាត មិនដូច្នោះចំណងរវាងអ្នកទាំងពីច្បាស់ជាត្រូវដាច់។ តួយ៉ាងភាពអាងពីខាងណានីមួយបានបណ្ដាលឳ្យមនុស្សគ្រប់គ្នាគឹតថាខ្លួនមានប្រៀបនាំឳ្យខ្វះការគោរពផ្តល់តម្លៃរគ្នា។ ប៉ុន្តែមានហេតុការណ៍មួយដែលនាំឳ្យភាគីម្ខាងមាក់ងាយនោះ

Prime Minister Lee Hsien Loong's 2022 national day message to Singaporeans

Image

ការយល់ដឹងបន្តិចបន្តួចលើដំណាំម្រេចរបស់ខ្ញុំ

ដំណាំម្រេចជាដំណាំដែលកសិករត្រូវមើលថែខ្ជាប់ខ្ជួនណាស់ហាក់ដូចជាថែកូនខ្ចី។ ម្យ៉ាងវិញទៀត ចំណាយដើមទុនក៍ច្រើនណាស់ដែរ។ បើយ៉ាងដូចនេះហេតុអ្វីបានជាមានអ្នកចង់ដាំដុះវាទៀតអ៊ីចឹង? ប្រវត្តិដើមនៃខ្ញុំ កាលពីឆ្នាំ២០១៥ អំឡុងខែ២ យើងមានដំណើរកំសាន្តទៅភូមិភាគឦសានប្រទេស ខេត្តរតនៈគីរី។ ទីនោះហើយដែលសម្លាញ់វុឌ្ឍ បានធ្វើការពិព័ណ៌នាអំពីដំណើរមកកាន់ទីនេះ ដែលកាលនោះលំបាកតាំងពីមធ្យោបាយធ្វើដំណើរ រួមទាំងសន្តិសុខ។ ម្យ៉ាងមិនស្គាល់ទិសតំបន់អ្វីទាំងអស់ តែដោយបានបងប្រុសម្នាក់ឈ្មោះ កូយ ដែលមានចិត្តល្អហើយស្មោះបានរាប់អាន និងណែនាំទើបជួយទិញដីបានក្នុងតម្លៃល្អ(ថោក) ពិសេសគឺគាត់ហ្នឹងហើយដែលពេលដែលខ្ញុំទៅនោះជូនទៅលេងចំការម្រេចលោក ភា ដែលទទួលផលម្តងរួចទៅហើយ។ ពេលនោះចិត្តដែលស្រឡាញ់កសិកម្មវារំភើបឡើងមកភ្លាម ចាប់ផ្តើមពីសួរតម្លៃដីវាបានឡើងថ្លៃខ្ពស់ និងមិនអាចរកបាននៅទីជិតៗនោះផង។ ពីរនាក់ប្តីប្រពន្ធយើងបែរជាចូលចិត្តដីមួយកន្លែងទំហំប្រហែល៣០ហិចតា ម្ចាស់នៅភ្នំពេញជានាយទាហាន ធ្លាប់ផ្តាំថាលក់។ ជម្រាលភ្នំនេះល្អណាស់វាមានអូរកាត់នៅចុងដី ជាប់ផ្លូវធំល្មមដែលអាចពង្រីកបាននាពេលអនាគត។ ប៉ុន្តែយើងគិតថាបើអាចគឺទិញដី១០ហិចតាសិន រួចបន្តទិញថែមនៅពេលក្រោយ។ បន្ទាប់ពីបានសាកសួរមក

ការរៀបចំកន្លែងលំហែរកំសាន្ត

ការសរសេរ ប្រសិនបើយើងមិនមានការរៀបចំទុកជាមុននូវគោលគំនិតទេ ការសរសេរនានារមែងមិនបានល្អឡើយ។ ខ្ញុំតែងតែមានបំណងសរសេរអំពីការរៀបចំបង្កើតឲ្យមានជាកន្លែងសម្រាកលំហែកាយមួយ តែមិនបានធ្វើពង្រៀងសោះ យ៉ាងនោះហើយដែលមិនដែលដល់នូវការតាក់តែងជាបន្តបាននោះ។ ខ្ញុំគិតថាឲ្យគេចាក់ពុម្ពជារូបក្អមធ្វើជាកូនម៉ូតែល ឬសង់ជាផ្ទះប្រអប់ រួចដាក់ដាំដើមឈើព័ទ្ធជុំវិញ ទៅជាការស្រេច តែមិនបានសរសេរលំអិត នោះក៍មិននាំមកនូវគំនិតទៀត។ តែការគិតទាំងឡាយ​បើវាកើតមានហើយគួរតែសរសេរវាចេញទុកមកលើក្រដាសទើបវាប្រសើរ។ កាលគ្រាមួយនៅលើបណ្ដាញសង្គម ខ្ញុំឃើញមានគេផុសរូប ផ្ទះដែលមានលក្ខណៈសាមញ្ញ។ វាសង់ឡើងលាយឡំគ្នាជាមួយថ្មខ្លះ ឈើខ្លះ។ វាមានរាងជ្រុងៗ ហើយនិងមានដំបូលខាងលើអាចឱ្យយើងឡើងទៅអង្គុយលំហែបាន ឬក៍បោះតង់ទៀតផង។ ផ្ទះនោះតាមពិតគឺមានពីរជាន់ទេតើ។

On boat to Koh Rong

Image

Picnic resort, the kids play ground.

Image

នាងគង្ហីង - Neang Kohing

Image
នាងគង្ហីងព្រះធរណី មនុស្សកើតមកលើផែនដីនេះគឺត្រូវពឹងលើដី មនុស្សខ្មែររឹតតែផ្ដល់ការគោរពដោយធ្វើតំណាងព្រះធរណីថាជាព្រះ ដែលដាក់ឈ្មោះថានាងគង្ហីង​។ នាងគង្ហីងតែងតែអមដោយសត្វក្រពើមួយក្បាលដែលជាជំនួយការដ៏ពិសេស។ កាលបើព្រះនាងច្បូតសក់ទឹកក៍ហូរចេញមកដើម្បីបានជាជម្រកដល់សត្វក្រពើ និងមនុស្សប្រើប្រាស់។ យ៉ាងនេះធ្វើឲ្យមនុស្សខ្មែរនិយមចូលចិត្តក៍ព្រោះតែខ្លួនមានទឹកដីដែលប្រកបទៅដោយធនធានទឹកសំបូរ​បែប។ ម្យ៉ាងក្រពើដែលចាំយាមការពារដល់ព្រះនាងគឺជាសត្វប្រកបដោយឫទ្ធានុភាពផងដែរ។ យើងឃើញមានក្នុងពុទ្ធប្រវត្តិ កាលដែលព្រះអង្គផ្ចាញ់មារព្រះអង្គបានយកព្រះធរណីជាសាក្សី ពេលនោះព្រះនាងគង្ហីងបានបញ្ចេញឫទ្ធិបណ្តាលឲ្យមានទឹកលិចពួកមារ និងពលសេនាស្លាប់អស់ជាច្រើន រហូតដល់ព្រមចុះចាញ់ហើយទទួលស្គាល់ការត្រាសដឹងរបស់ព្រះសម្មា​សម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បច្ចុប្បន្ន និងតាំងពីបុរាណមកក្តីជនជាតិខ្មែរគ្រប់រូបមានតិចតួចណាស់ដែលមិនដឹងពីរឿងនេះ តែចំពោះថ្នាក់ដឹកនាំ និងចាស់ទុំ ជានិច្ជកាលតែងតែគោរពឲ្យតម្លៃជានិច្ចដល់គតិមួយនេះ ហើយក៍បានធ្វើរូបសំណាកតំណាងព្រះនាងគង្ហីង និងសត្វក្រពើដាក់នៅទីកន្លែងសាធារណដើម្បីជាការបង្ហាញតឹកតាងនៃការគោរពឲ្យតម្លៃនោះៗ។ រង្វង់មូលនាងគង្ហីងត្រូវបានដាក