តើនៅពេលណាទើបហៅថាស្វាមីភរិយារស់នៅជាមួយគ្នាបាន?

 ស្វាមីភរិយា

មនុស្សជាច្រើនតែងតែដណ្ដឹងសួរពិសេសមនុស្សដែលចាស់ជាខ្លួន​ អំពីថាតើជីវិតមានគូរល្អប្រសើរឬទេ? ម្យ៉ាងពួកគេតែងតែជជីកសួរអំពីថាតើរស់នៅជាមួយគ្នាឳ្យល្អនោះដោយរបៀបម៉េច? ។ល។


ឆ្លងកាត់ការរស់នៅជាមួយភរិយាអស់រយៈពេលម្ភៃឆ្នាំ ខ្ញុំអាចធ្វើការសន្និដ្ឋានបានថា ការរួមរស់នៅជាមួយ គ្នាត្រូវការតែធម៌សណ្ដោសមួយតែប៉ុណ្ណោះ។


អស់កាលដ៏យូរដែលខ្ញុំតែងនិទានប្រាប់យុវជនថា ប្រសិនបើអ្នកចេះវិធីនាំមនុស្សចូលផ្ទះនោះគឺល្អណាស់។ សំណួរមកវិញជាច្រើនគឺថា តើត្រូវនាំមនុស្សចូលផ្ទះដោយវិធីណាខ្លះ? ចម្លើយគឺថា អ្នកគួរធ្វើការសង្កេត មើលចិត្តគំនិតឳ្យមានភាពប្រដុំប្រសងនឹងអ្នក រួចបន្ទាប់មកក៍រិះរកពេលវេលាទៅជួប ឬមកជួបជាមួយម្ដាយឪពុកគេ ឬខ្លួនឯង ហើយអ្នកខ្លះឳ្យមិត្តនិងក្រុមគ្រួសារជួយពិនិត្យទៀតផង។ ការស៊ើបដោយសម្ងាត់ក៍គួរតែមានរយៈពេលដែរ។ ម្យ៉ាងការអង្កេតតាមបែបបុរាណរកពូជពង្សសាវតារឹតតែគាប់ប្រសើរ។


ពេលាក្រោយរៀបការ គូរស្វាមីភរិយាទាំងឡាយមិនត្រូវឃ្លេងឃ្លោងជាដាច់ខាត មិនដូច្នោះចំណងរវាងអ្នកទាំងពីច្បាស់ជាត្រូវដាច់។ តួយ៉ាងភាពអាងពីខាងណានីមួយបានបណ្ដាលឳ្យមនុស្សគ្រប់គ្នាគឹតថាខ្លួនមានប្រៀបនាំឳ្យខ្វះការគោរពផ្តល់តម្លៃរគ្នា។ ប៉ុន្តែមានហេតុការណ៍មួយដែលនាំឳ្យភាគីម្ខាងមាក់ងាយនោះគឺការស្រឡាញ់ឳ្យដឹងចិត្ត ឬម្យ៉ាងខាងណាខ្វះការអប់រំ។ ខ្ញុំតែងគិតតាមមិត្តថា គ្រួសារណាដែលមានកម្រិតជីវភាពទាបជាងគួរត្រូវលើកទឹកចិត្តមកជាស្វាមីភរិយា ព្រោះងាយទទួលបានការគោរពស្រឡាញ់ច្រើនជាង។ វាខុសស្រឡះ ប៉ុន្តែគឺកត្តាអប់រំ ឬពូជពង្សទៅវិញទេ (មិនបែងចែកតាមធនធានឡើយ)។


ចប់មួយអន្លើដោយសេចក្ដីសន្និដ្ឋានថា យើងយកធម៏អត់ធ្មត់មកក៍ពិបាក ប៉ុន្តែយកចិត្តមេត្តា មកពិចារណាដោយរិះគិតថា ការបានមកជាគ្នាគឺកម្រណាស់ ម្យ៉ាងបានជួបរហូតបានជាកូនរឹតតែកម្រទៅទៀតផង។ ភារៈ គឺជាការទទួលខុសត្រូវគឺយើងទាំងពីរក្រៅពីហ្នឹងអត់មាននរណាមករ៉ាប់រងឡើយ។


ចុងបញ្ចប់ ជីវិតគឺបែបនេះ រស់នៅជាមួយគ្នាបើមិនចេះអធ្យាស្រ័យក៍ក្រុមគ្រួសារមួយមិនអាចនឹងបន្ត រហូតដល់ទីបំផុតបាន ម្យ៉ាងតួរនាទីណានីមួយគឺសំខាន់ស្មើ និងដូចគ្នា។ យ៉ាងនេះ គ្មាននរណាប្រសើរជានរណា ហើយក៍គ្មាននរណាថោកទាបជាងនរណាទេ។ វាជាការច្រឡំទេតើថានរណាមាក់ងាយ ឬថានរណាប្រសើរជាងគ្នា វាគឺស្មើរៗគ្នាគ្រប់កាល និងគ្រប់ដង្ហើមចេញចូល។ សមដូចព្រះសម្ដែង មានមួយ គឺនឹងមានមួយទៀត ហើយនៅពេលគ្មានមួយ វានឹងបាត់មួយទៀត នេះសំដៅដល់ធាតុ។ ជីវិតសត្វលោកសុទ្ធតែផ្សំឡើងដោយធាតុមែនតើ។ ប្រសិនបើយើងយល់ថាវាមិនមែនមួយដុំ ឬផ្នែក ហើយងាកមកគិតថាវាជាធាតុ នោះអ្វីៗទាំងអស់វាត្រូវការគ្នាមិនអាចបំបែកបាន តែបើបែកវានឹងក្លាយទៅជាទទេ។


សូមពិចារណាតាមការគួរ

សូមអរគុណ

ពីខ្ញុំ សួង សុផល

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ