THE CHANGE IS REAL
ពេលវាលា គឺសំខាន់
តើលោកអ្នកយល់យ៉ាងណាដែរ?
តើខ្មែរយើងធ្លាប់បានជាអាណាចក្រមួយដ៏ល្បីដោយសារចេះប្រើប្រាស់ពេលវាលាបានល្អឬ?
តើលោកអ្នកយល់យ៉ាងណាដែរ?
តើខ្មែរយើងធ្លាប់បានជាអាណាចក្រមួយដ៏ល្បីដោយសារចេះប្រើប្រាស់ពេលវាលាបានល្អឬ?
ក្រោយពីបានទស្សនារឿងសង្គ្រាមរវាងប្រទេសទាំងបី (សាមកុក) រួចមក បានឲ្យយល់ឃើញថា ពេលវេលាគឺជាសំខាន់។ អ្នកខ្លះថាសាច់រឿងនេះល្អព្រោះបានបង្កប់នូវចំណេះខាងចម្បាំង ការដោះស្រាយដោយកលល្បិចខ្ពស់។
ដោយសារការយល់ឃើញខុសគ្នាបែបនេះទើបរូបខ្ញុំផ្ទាល់ក៍មានគំនិតមួយនិងគេដែរ។ នៅពេលមួយនោះតួអង្គ ស៊ីកុងជីង ខាងស៊ុនអ៊ូ បានអញ្ជើញលោកទីប្រឹក្សា ខុងមីង ទៅលេងផ្ទះហើយបាននាំចូលទៅដល់បន្ទប់សិក្សារបស់ខ្លួន ស្រាប់តែនៅពេលនោះគេសង្កេតថាគ្មានសៀវភៅមួយក្បាលណាសោះឡើយ។ រំពេចនោះលោក ខុងមីង ក៍បានសាកសួរទៅ ស៊ីកុងជីង ថាចុះហេតុអ្វីបានជាបណ្ណាល័យរបស់ លោកគ្មានសៀវភៅមួយក្បាលសោះអ៊ីចឹង។ ភ្លាមនោះលោក ស៊ីកុងជីងបានតបថា ខ្ញុំបានដុតវាចោលអស់ទៅហើយបន្ទាប់ពីអានវារួច ពីព្រោះចាំអស់ទៅហើយ។ មិនទុកឲ្យយូរពេល លោក ខុងមីង បានតបវិញថា ខ្ញុំក៍ដូចនេះដែរ ប៉ុន្តែទាស់ត្រង់ថានៅក្នុងបណ្ណាល័យខ្ញុំមានលើសលោកមួយគឺប្រតិទិន។
ត្រង់ចំណុចនេះហើយដែលរូបខ្ញុំចាប់អារម្មណ៍យកមកគិតពិចារណាថា តួអង្គទាំងពីរនេះចង់សម្តែងថាខ្លួនមានកម្រិឹតយល់ដឹងខ្ពស់ អានឆាប់ចេះ និងចាំបានយ៉ាងល្អ ម្យ៉ាងក្បួនទាំងនោះទៀតសោតខ្លួនមិនចង់ឲ្យនរណាចេះដូចខ្លួនឡើយ។ ជ្រៅជាងនេះបើអាចវិភាគបែបអាក្រក់ផង សឹងថាបានចេះហើយសម្លាប់គ្រូនោះចោលទៀតផងមិនដឹង។
ប៉ុន្តែសូមជ្រាបថានៅកាលៈទេសៈណាដែលមនុស្សឲ្យតម្លៃលើពេលវេលា ឱកាសនោះជននោះឯងនឹងមានប្រៀបលើសគេ។ បច្ចុប្បន្នយើងសង្កេតមើលទៅសង្គមលោកខាងលិច ទៅម្យ៉ាងយើងនិយាយថា គេកាន់សាសនាគ្រឹស្ត តែយកសីលប្រាំមកអនុវត្តតាម ដូចជាគេគោរពពេលវេលា គេគោរពច្បាប់ក្រឹត្យក្រមបានល្អ និងមានភាពទៀងត្រង់នោះ មិនគឺគេគោរពពេលវេលាទេឬ មិនគឺគេឲ្យតម្លៃដល់ពេលវាលាទេឬ?
ខ្ញុំសូមជម្រាបបងប្អូនបានជ្រាបថា ក្នុងកលយុគរបស់លោក ខុងមីង គ្មានម្ដងណាគាត់មិនបានយកពេលវាលាមិនដាក់ពីមុខនោះឡើយ។ យើងសាកល្បងគិតត្រឡប់បញ្ចា្រសមកវិញមើល ពេលចុងក្រោយនៅពេលដែលលោក ខុងមីង ក្អួតឈាមដោយខកបំណងនឹងសម្លាប់ ស៊ឺម៉ាអ៊ីមិនសមបំណង នោះមកពីគ្រប់កលល្បិចដែលបានរៀបចំបានដំណើរការទៅតាមផែនការក៍ពិតមែន។ ប៉ុន្តែមនុស្សគិតមិនដូចទេព្តាគិត ឬថាមនុស្សធ្វើទេព្ដាជាអ្នកសម្រេច។ នៅក្នុងពេលដែលភ្លើងបាននឹងកំពុងឆេះទ័ព ស៊ឺម៉ាអ៊ី សឹងតែនឹងអស់ទៅហើយ នៅឡើយមួយចំនួនតូចសោះ ម្តេចឡើយបានជាមានភ្លៀងបង្អុលមកទៅវិញ? យ៉ាងនេះយើងបានឃើញហើយថាលោក ខុងមីង បានគោរពពេលវេលា និងប្រើពេលវាលាបានយ៉ាងល្អ ហើយដែលបានជ័យជន្នះស្ទើរតែគ្រប់សមរភូមិរហូតមកដល់វគ្គបញ្ចប់។ យើងបកទៅមើលកាលគ្រាលោក ខុងមីង បានប្រើពេលវេលាបានយ៉ាងល្អម្តងហើយម្តងទៀតក្នុងការយកទូកទៅទទួលព្រួញពីខាងឆាវឆាវ និងធ្វើពិធីសុំទឺកភ្លៀងពីទេព្ដា ដើម្បីបានឱកាសឲ្យប្រពន្ធលីវប៉ីបានទៅជួបជុំគ្នាវិញនោះ តាមពិតវាពឹងផ្អែកទាំងស្រុងទៅលើការអង្កេត តាមដានយ៉ាងល្អិតល្អន់ដល់ដំណើរប្រព្រឹត្តទៅរបស់ធាតុអាកាស អស់កាលដ៏យូរអង្វែងមកផង។
កាលគ្រាមួយនេះលោក ខុងមីង បានប្រើវេលាដ៏ល្អគឺដឹងថាអ័ព្វនឹងកើតមាននៅថ្ងៃណាយ៉ាងពិតប្រាកដ ហើយបង្កើតការកាប់សម្លាប់ទ័ពសត្រូវបានទាំងអស់ ខ្លួនយកកងទ័ពចំនួនដ៏តិចតួចមកប្រមៀលដុំថ្មពីលើភ្នំមកសង្កត់ជាការស្រេច។ លោក ខុងមីង បានគណនាពេលវាលាទ័ពធ្វើដំណើរពីតំបន់មួយទៅសមរភូមិដោយលៃឲ្យត្រូវរដូវកាលបានយ៉ាងល្អទៀតផង។
Comments
Post a Comment