មនុស្សគេយកសំដី
មនុស្សគេយកសម្តី ដំរីគេយកភ្លុក សុភាសិតមួយឃ្លានេះមានតម្លៃជាអមតៈ។ ខ្ញុំបានសាកល្បងពិចារណាច្រើនណាស់ ឆ្លងកាត់បទពិសោធន៍ជីវិតអាយុ៤១ឆ្នាំផង ឃើញថាការរង្គាសចិត្តគ្រប់ពេលគឺមកតែពីពាក្យសម្តីតែមួយមុខគត់។ មនុស្សដែលគួរជាទីគោរពនិងស្រឡាញ់ចូលចិត្តផងនោះ គឺបុគ្គលណាដែលមានសម្តិប្រកបដោយគតិបណ្ឌិត ប្រកបដោយការពិចារណា ប្រកបដោយការសណ្តោសប្រណី។ ខ្ញុំមិនដែលពេញចិត្តជនណាដែលមានសំដីត្រគោះបោះបោក សម្តីខ្វះការសីលធម៌ ពិសេសសម្តីគ្រោធគ្រាធ។ មិនមែនចង់អោយគេឯងប្រើវាចារមករកសុទ្ធតែពាក្យផ្អែមទាំងអស់នោះទេ។កាលបើយើងធ្វើការប្រាស្រ័យទាក់ទងគេ គំនិតគឺចង់អោយមានលទ្ធផលល្អ ប៉ុន្តែរមែងមានសេចក្តីទាស់គ្នា មិនមែនសំដៅការឈ្លោះទេតែគឺការមិនចុះសម្រុងក្នុងកិច្ចការដែលត្រូវជជែកនោះ។ គឺថាពាក្យធំ សម្លេងខ្លាំងតែងតែកើតមានជារឿយៗ សំរាប់ខ្ញុំមានអារម្មណ៍លើកលែងច្រើនដល់ដៃគូរសន្ទនា ប៉ុន្តែមានគ្រាខ្លះក៏មានអាការៈលំបាកដែរដោយសមភាគីនោះមិនសហការ គឺគាត់មិនអនុគ្រោះផងក្នុងកិច្ចផ្តោះផ្តងនោះ។ មានពេលមួយខ្ញុំត្រូវបានគេហៅទូរស័ព្ទមក ខ្ញុំសួរទៅបុគ្គលនោះថាមានការអី អ្នកនោះស្រាប់តែខឹងតែម្តង រួចនិយាយថាបើមិនមានការមិនរកទេ។ ពេលនោះខ្ញុំក៏តបវិញថាត្រូវហើយព្រោះដូច្នេះទើបខ្ញុំសួរថាហៅទូ
Comments
Post a Comment