ដំណើរកំសាន្ត

ដំណើរកំសាន្ត

រយៈពេលត្រឹម៣យប់ ៤ថ្ងៃ ប្រហែលជាមិនអាចយកជាការអ្វីបានជាដុំកំភួននោះឡើយ។​ ប៉ុន្តែរាល់ការឃើញទាំងអស់សុទ្ធតែត្រូវបានខ្ញុំកត់សម្គាល់ក្នុងចិត្តតែម្នាក់ឯងដូចខាងក្រោមនេះ៖

ត្រឡប់មកពីកំសាន្តនៅឌ្រីមវើល តាមផ្លូវមានវិថីខ្វាត់ខ្វែង មានទាប មានខ្ពស់ ខ្លះជាកូនស្ពាន ខ្លះជាស្ពានវែង high way ម្ខាង៤បន្ទាត់ មិនមែន១ តែជា២ ឬ ៣ផ្លូវឯណោះ។ ផ្លូវថ្នល់មានទឹករលកខ្លះ មានម៉ូតូជិះជាមួយ តែពួកគេមិនកាត់មុខរថយន្តដូចជនជាតិយើងបើកបរនោះទេ គឺទៅដែរតែព្យាយាមទៅត្រង់ៗ ម្យ៉ាងគាត់នៅខាងក្រោយរថយន្តសិន ទម្រាំថាវ៉ាបានទើបជែងទៅ។​ រថយន្តក៍ដូចគ្នាផងដែរ នៅមានការជែងគ្នាទៅវិញទៅមកតែគេព្យាយាមមើលអ្នកមុខណាស់ បើវ៉ាបានហើយគេរក្សាខ្លួននៅតាមបន្ទាប់ជួររៀងៗខ្លួនៗមិននៅជាន់គំនូស ស ឲ្យយូរឡើយ។ ម្លោះហើយពេលបន្តិចមកក៍ឃើញរត់ត្រង់ជួរវិញភ្លាម។


នៅទីប្រជុំជនវិញ ឃើញមានការជែងគ្នារវាងរថយន្តផ្ទាល់ខ្លួន តាក់ស៊ី រថយន្តក្រុង និងសាំឡ យ៉ាងមមាញឹកផងដែរ យើងអ្នកដើរថ្មើជើងមានការលំបាកឆ្លងកាត់ត្រង់កន្លែងគ្មានគំនូសចរាចរណាស់ ដោយហេតុថាកន្លែងនោះនៅឆ្ងាយណាស់ពីតម្រូវការយើង ប៉ុន្តែសំបូរស្ពានដើរលើអាកាស គេដាក់រហូតជណ្តើរយន្តនៅហាលវាលទៀតផង និងបន្តរហូតដល់ស្ថានីយរថភ្លើងស្វ័យប្រវត្តិ sky train។ ស្ថានីយរថភ្លើងនោះវាមានកន្លែងអាចប្តូរទិសបាន និងមិនបាន តម្លៃវាថោកណាស់ ប្រជាជនភាគច្រើនប្រើប្រាស់វា ទើបធ្វើឲ្យធូរចរាចរដែលណែនណាន់តាន់តាប់ដូចយ៉ាងស្រុកថៃនេះ ប៉ុណ្ណេះមិនសមល្មមឡើយ បើតាមសង្កេត។
នៅក្នុងផ្សារទំនើបវិញ ដំបូងឃើញថាអាហារមានតម្លៃថោក គឺត្រឹមតែ២៧០០រៀល ទទួលបាននូវអាហារឆ្ងាញ់ ដែលមានបាយសាច់ទាខ្វៃ ជ្រូកខ្វៃ មួយចាន ហើយហូបឆ្អែតតែម្តង ទឹកសុទ្ធមួយដប៩០០រៀល ទឹកកូកាកូឡាមួយកែវល្មម ១០០០រៀល។ និយាយរួមអាហារគឺសំបូរហើយទទួលយកបានតែម្តង។ ចំណែកឯសម្ភារៈ នៅប្រទេសនេះមានសព្វយ៉ាង ពិសេសសម្លៀកបំពាក់ ខ្ញុំសង្កេតឃើញមានការរៀបចំឲ្យមាននារីស្អាតៗ ស្លៀកពាក់ពណ៌ក្រហម (បើទោះជាពេលកំពុងតែកាន់ទុក្ខព្រះមហាក្សត្រគេក៍ដោយចុះ) មកជួបជុំគ្នាប្រហែលជាង១០០នាក់ ដើម្បីថតរូបជុំគ្នា និងបង្ហាញផលិតផលអ្វីមួយ។ ជាន់ទី៤នៃ Siam Paragon នេះមានលក់រថយន្តទំនើបណាស់ គ្រឿងElectronic ដ៏ប្រណិត ពិសេសសម្រាប់រូបខ្ញុំគឺម៉ាស៊ីនចាក់ថាសបែបបុរាណ តែក្រុមហ៊ុន សូនី ផលិតថ្មីប្រកបដោយគុណភាព ភ្ជាប់ជាមួយកុំព្យូទ័របាន (Hi Res Sound)។ 

ចាប់អារម្មណ៍ជាងនេះលើគ្រឿងបែបនេះគឺMixer ប្រកបដោយគុណភាព ហើយទាន់សម័យដែលគេរៀបបម្រើឲ្យអ្នកឃោសនាលក់ធំៗផ្សាយពាណិជ្ជកម្មក្នុងផ្សារ រហូតដល់ទៅអេក្រង់ ថាច់ បានទៀតផង ដែលបង្ហាញអំពីរលកសម្លេងជាក្រាហ្វិក ជាច្រើនបន្ទាត់។ អូ ពិតជាជក់ភ្លែកមែន រាល់គំហើញទាំងឡាយ បណ្តាលឲ្យខួរក្បាលខ្ញុំចេះតែគិតថា ប្រទេសនេះដើរលឿនជាប្រទេសយើងពេកណាស់ បើទោះជាមានអ្នកសូមទាននៅតាមស្ពានអាកាសម្នាក់ៗក៍ដោយចុះ។ រីកចម្រើនមែន ចាប់តាំងពីពេលចុះពីយន្តហោះ សុវណ្ណភូមិ នោះមានទីធ្លាធំទូលាយ យន្តហោះចុះបន្ត មានន័យថាទេសចរមកច្រើនអនេក រួមនិងអ្នកជំនួញ។ ផ្លូវចូលទទួលមនុស្សចេញពីព្រលាននោះមានទំហំធំ និងមានច្រើនជាន់។ ចំពោះច្រករង់ចាំមានចំនួនច្រើនណាស់ តែមានរបៀប បើចេះពិនិត្យមិនវង្វេងទេ វាមានលំដាប់អក្សរផ្សំនិងលេខ។ ការឆែកមានរបៀបពីសំណាក់គយ ពិសេសគេប្រើការស្គែនដោយម៉ាស៊ីនទំនើប និងពីរកន្លែង វាលំបាកត្រង់ថាមានមនុស្សច្រើនពេកហើយក្នុងការឈររង់ចាំនោះ។ តាមដងផ្លូវយើងសង្កេតឃើញមានផ្លូវខ្វាត់ខ្វែងហើយមមាញឹកណាស់ ហើយការជួសជុលផ្លូវក៍មានធ្វើទាំងថ្ងៃដែរ តែគេខាន់ជារបងជិតតែម្តង។ 

ផ្លូវអាកាសបង់លុយទាំងឡាយអាចរត់បានលឿនជាងផ្លូវខាងក្រោម ហើយថ្លៃគួរសមគឺចម្ងាយជាង៤០គីឡូម៉ែត្រចំណាយ១២០០០រៀល។ មនុស្សម្នានិយមដើរ ម្លោះហើយទើបរដ្ឋាភិបាលគេបានធ្វើទំនើបកម្មកន្លែងដើរអាកាសនោះល្អៗ ហើយដាក់កង្ហារតាមកន្លែងសាធារណៈផងដែរ។

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ