Posts

Showing posts from 2017

ដំណើរកំសាន្ត

Image
ដំណើរកំសាន្ត រយៈពេលត្រឹម៣យប់ ៤ថ្ងៃ ប្រហែលជាមិនអាចយកជាការអ្វីបានជាដុំកំភួននោះឡើយ។​ ប៉ុន្តែរាល់ការឃើញទាំងអស់សុទ្ធតែត្រូវបានខ្ញុំកត់សម្គាល់ក្នុងចិត្តតែម្នាក់ឯងដូចខាងក្រោមនេះ៖ ត្រឡប់មកពីកំសាន្តនៅឌ្រីមវើល តាមផ្លូវមានវិថីខ្វាត់ខ្វែង មានទាប មានខ្ពស់ ខ្លះជាកូនស្ពាន ខ្លះជាស្ពានវែង high way ម្ខាង៤បន្ទាត់ មិនមែន១ តែជា២ ឬ ៣ផ្លូវឯណោះ។ ផ្លូវថ្នល់មានទឹករលកខ្លះ មានម៉ូតូជិះជាមួយ តែពួកគេមិនកាត់មុខរថយន្តដូចជនជាតិយើងបើកបរនោះទេ គឺទៅដែរតែព្យាយាមទៅត្រង់ៗ ម្យ៉ាងគាត់នៅខាងក្រោយរថយន្តសិន ទម្រាំថាវ៉ាបានទើបជែងទៅ។​ រថយន្តក៍ដូចគ្នាផងដែរ នៅមានការជែងគ្នាទៅវិញទៅមកតែគេព្យាយាមមើលអ្នកមុខណាស់ បើវ៉ាបានហើយគេរក្សាខ្លួននៅតាមបន្ទាប់ជួររៀងៗខ្លួនៗមិននៅជាន់គំនូស ស ឲ្យយូរឡើយ។ ម្លោះហើយពេលបន្តិចមកក៍ឃើញរត់ត្រង់ជួរវិញភ្លាម។ នៅទីប្រជុំជនវិញ ឃើញមានការជែងគ្នារវាងរថយន្តផ្ទាល់ខ្លួន តាក់ស៊ី រថយន្តក្រុង និងសាំឡ យ៉ាងមមាញឹកផងដែរ យើងអ្នកដើរថ្មើជើងមានការលំបាកឆ្លងកាត់ត្រង់កន្លែងគ្មានគំនូសចរាចរណាស់ ដោយហេតុថាកន្លែងនោះនៅឆ្ងាយណាស់ពីតម្រូវការយើង ប៉ុន្តែសំបូរស្ពានដើរលើអាកាស គេដាក់រហូតជណ្តើរយន្តនៅហាលវាលទៀតផង និងបន្តរហូតដល់ស្ថានីយរថភ្លើងស្

កំហឹងរបស់ខ្ញុំ - My angry

កំហឹងរបស់ខ្ញុំ ខ្ញុំចាប់ផ្តើមមានកំហឹងយ៉ាងខ្លាំងចំពោះអ្នកជិតខាង ដែលគាត់បានចាក់សម្លេងខ្លាំងៗ បណ្ដាលឲ្យកូនប្រុសរបស់ខ្ញុំទាំងពីរនាក់ទទួលយកមិនបាន​​ រហូតរៀនលែងចូល។ ដំបូងខ្ញុំបានទៅនិយាយលួងលោមឲ្យគាត់បន្ថយសម្លេង គាត់មិនព្រម។ លើកទីពីរ លើកទីបី ខ្ញុំទាល់តម្រិះក៍ទៅប្ដឹងសង្កាត់ទឹកថ្លា។ លើកទីមួយយើងជួយគ្នានៅថ្ងៃ០៥ ខែមករា ឆ្នាំ២០១៧។ គាត់នៅមិនគោរពការសន្យាដដែល ម្តងនេះខ្ញុំបានយកពាក្យទៅដាក់នៅសង្កាត់ជាលើកទីពីរទៀត។ លោកសង្កាត់រងបានសុំឲ្យខ្ញុំទៅអញ្ជើញអ្នកនោះដោយផ្ទាល់ខ្លួន សូមឲ្យគាត់ចូលខ្លួនទៅបំភ្លឺមូលហេតុ។ ពេលនោះខ្ញុំក៍សូមជូនទៅលោកពូម្នាក់ដែលជាសមាជិកសង្កាត់ដែរ ហើយដែលកូនស្រីរបស់គាត់ជាមេភូមិស្រី កន្លែងដែលខ្ញុំស្នាក់អាស្រ័យនោះស្រាប់។ សម្លេងចាក់ខ្លាំងៗនៅតែបន្លឺឡើង ខ្ញុំគ្មានវិធីណាក្រៅពីទៅប្ដឹងសាលាខណ្ឌសែនសុខ។ លិខិតនោះដាក់នៅថ្ងៃ០១ ខែមីនា ឆ្នាំ២០១៧។ សាលាខណ្ឌបានហៅទូរស័ព្ទមក ឲ្យខ្ញុំទៅទទួលលិខិតអញ្ជើញ នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០១៧ និងផ្ញើលិខិតកោះហៅភាគីចុងចោទតាមខ្ញុំបាទដែរ ប៉ុន្តែដោយខណៈពេលនោះខ្ញុំមានដំណើរឆ្ពោះទៅខេត្តពោធិសាត់ស្រាប់ផង ក៍ខកខានមិនបានយកលិខិតនោះមកជូនចុងចោទភ្លាមទេ លុះថ្ងៃច័ន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៧ ទើបបា

Photo - Google Photos

ប្រព័ន្ធស្រោចស្រប់ក្នុងចំការម្រេចខ្ញុំ  - Google Photos

បឹងយក្សឡោម

Image
បឹងយក្សឡោម បើយើងចេះរៀបចំធ្វើបរិវេណបឹងនោះឲ្យទៅជាកន្លែងលក់ត្រឹមវត្ថុអនុស្សាវរីយ៍ក៍ល្អដែរ។ ប៉ុន្តែអត់ អ៊ីចឹងទេ​ លក់ទំនិញហូបចុកទៅវិញ។ តើលោកអ្នកដឹងទេថាការលក់របស់ទាំងនោះវាមានផលមិន​ល្អ​យ៉ាងណា? មនុស្សនៅកន្លែងណា ភាពកខ្វក់កើតមានត្រង់កន្លែងនោះ។ ការនេះមកពីយើងមិនចេះថែរក្សានូវអនាម័យ។ បើមនុស្សចេះរៀបចំដាក់ទុកវត្ថុសំណល់ វាមិនមានភាពស្មោគគ្រោកនោះឡើយ។ សូមឲ្យអ្នកមានសុខភាពល្អ ដោយ​ការរស់នៅស្អាត និងមានអនាម័យ ( ព្រះសម្មាសម្ពុទ្ធសម្តែង)។  តំបន់ទេសចរណ៍នោះ បើតាមអង្កេត វាអាចទាញយកផលប្រយោជន៍បានច្រើន។ ទីមួយ សាងសង់ភូមិជនជាតិដើមភាគតិចឲ្យបានកាន់តែច្រើន និងថ្មីជាដរាប។ ទីពីរ អនុញ្ញាតឲ្យត្រឹមតែអ្នកលក់វត្ថុអនុស្សាវរ៍ប្របមាត់បឹងបានហើយ។ ទីបី ចាត់តាំងឲ្យមានអ្នកប្រកបរបរតាក់តែងភ្ញៀវបានស្លៀកពាក់សម្លៀកបំពាក់ជនជាតិដើមភាគតិច ដើម្បីថតរូបអនុស្សាវរីយ៍ ឬសម្លៀកបំពាក់បុរាណខ្មែរ។ល។ ក្រៅពីនេះយើងអាចឲ្យជនជាតិភាគតិចផ្ទាល់មកលក់ផលិតផលរបស់គាត់ផ្ទាល់។ ដូចជាអនុផលព្រៃឈើ វត្ថុដែលមិនមានភាពស្មោកគ្រោក ប៉ុន្តែសំណូមពរគាត់ឲ្យស្លៀកពាក់ប្រពៃណីគាត់នៅថ្ងៃមានភ្ញៀវមកច្រើនៗ​ ដូចជាថ្ងៃបុណ្យ ថ្ងៃដែលមានមនុស្សច្រើន។ រាល់បញ្ហា សុទ្ធតែមានដំណោះស