នគរអត់ស្តេចស្រេចតែគេថា
កាលពីម៉ាក់យាយខ្ញុំនៅរស់នៅឡើយ ខ្ញុំតែងតែបានឮគាត់មានប្រសាសន៍ថា នគរអត់ស្តេចស្រេចតែគេថា ក្នុងន័យនេះក្នុងជំនាន់នោះ ខ្ញុំមិនយល់ឡើយថាមានន័យដូម្តេចទេ។
ចំណេរកាលក្រោយមក នៅពេលខ្ញុំរៀនបានដល់ថ្នាក់ទី៧ទើបចាប់ផ្តើមយល់ដឹងមិនស៊ីជំរៅរបស់ពាក្យខាងលើ។ បន្តបន្ទាប់មកទៀតដោយឆ្លងកាត់បទពិសោធន៍ជាក់ស្តែងក្នុងសង្គម និងទិដ្ឋភាពជាក់ស្តែងដែលមនុស្សជុំវិញខ្លួនបង្រៀនផងទើបបានធ្វើអោយខ្ញុំយល់កាន់តែច្បាស់អំពីអត្ថន័យរបស់ពាក្យខាងលើនោះ។
ម៉ាក់យាយតែងតែគំរាមខ្ញុំថា ចូរចៅកុំប្រមាថស្តេច (នៅពេលដែលខ្ញុំអាននូវមេរៀន ដែលសម័យបដិវត្ត-១៩៨៥ សៀវភៅអប់រំសីលធម៌) បើទោះជាយ៉ាងណាក៍គេបានមកចាប់កំណើតបានល្អជាងយើង ប្រសិនបើយើងអាចទៅកើតជាកូនអ្នកមាន មន្ត្រី សេដ្ឋី ឫក៍ជាកូនស្តេចដែរនោះម្លេះចៅនឹងមិនមកពិបាកយ៉ាងដូច្នេះទេ (កាលនោះម៉ាក់យាយ និងខ្ញុំគេងក្នុងខ្ទមលក់ចានឆ្នាំងដំបូលប្រក់ស្លឹកត្នោត ជួនកាលភ្លៀងត្រូវក្រោកជោះកន្លែងស្រក់ទឹកដោយក្រដាស រួចទើបអាចគេងបានបន្ត)។
ហេតុដូច្នេះចូរចៅកុំប្រមាថអ្នកមានបុណ្យ ម៉ាក់យាយបន្តថាសម្តេចសីហនុ លោកមានបុណ្យបារមីណាស់ ដូចជាគាត់ដើរទៅណាមកណាទីកន្លែងដែលត្រូវទៅនោះស្រាប់តែមានភ្លៀងបង្អុរចុះ បើមិនដូច្នោះទេលោកជាជនឆ្នើមខាងដឹកនាំនយោបាយស្រុកទេសបានសាន្តត្រាណកាលពីសម័យសង្គមរាស្រ្តនិយម អ្នកបម្រើរាជការម្នាក់ចញ្ចឹមមួយគ្រួសារបាន ស្រុកមានសន្តិភាព។ ម្យ៉ាងចូរឯងចាំថា នៅពេលដែលឃើញ ស្តេចសីហនុ លោកយាងមកវិញស្រុកយើងសាន្តត្រាណវិញហើយ គីថានឹងមានមនុស្សភ្នែកប្រាក់ គេមករៀបចំអោយបានសុខសន្តិភាព រួចកាំភ្លើងបាញ់ចេញទឹក ចេញជាផ្កា។បើកាលណាឃើញស្តេចសីហនុ ខៀវសំផន សឺនសាន គេចូលស្រុក ចូរចៅរៀនគុណនឹងពីររកតម្រេះដាក់ខ្លួននឹងអាលបានការងារល្អធ្វើបាននិងគេ។
និយាយដោយស្មោះ ខ្ញុំមិននឹកស្មានសោះថាប្រសាសន៍របស់ម៉ាក់យាយខ្ញុំក្លាយជាការពិតសោះ ធ្វើឲ្យខ្ញុំនឹកមិនអស់ចិត្តត្រង់គាត់រំឮកថាកាលពីតូចរូបខ្ញុំនេះឈឺច្រើនណាស់សឹងមិនរស់ គាត់តែងនាំយកមករកលោកគ្រូសូត្រនៅវត្តបុទុមវត្តីព្រះនាមង៉ែត ឲ្យជួយធ្វើពិធីរំដោះគ្រោះ ផ្លូវបំបែក រហូតយកឈ្មោះដែលលោកដាក់ឲ្យថា ម៉ម សុផលមានបុណ្យ មកជាឈ្មោះក្នុងបញ្ជីជាតិទៀតផង។
ឆ្នាំ១៩៨៩កងទ័ពវៀតណាមព្រមដកចេញពីកម្ពុជា វត្តបុទុមបានត្រូវអនុញ្ញាតឲ្យពុទ្ធបរិស័ទចេញចូលធ្វើបុណ្យបាន ខ្ញុំស្រក់ទឹកភ្នែកនឹកដល់ជីដូនខ្ញុំភ្លាម គឺថាតែមួយឆ្នាំក្រោយគាត់ស្លាប់សោះអ្វីដែលគាត់ចង់បែរជាមិនបាន ម្យ៉ាងព្រះសង្ឃដែលនឹងនិមន្តទៅគង់នៅទីនោះគឺលោកតាង៉ែតពីវត្តលង្កា ដែលម៉ាក់យាយធ្លាប់មានសទ្ធាដាក់បច្ច័យប្រចាំថ្ងៃ១រៀលសម្រាប់ម្ហូប មួយខែ៣០រៀល។អញ្ចឹងហើយទើបឆ្លងកាត់អនុស្សាវរីយនេះម៉ាក់យាយត្រូវបានសង់ចេតិយបានក្នុងវត្តបុទុមដាក់ធាតុក្រោយពេលម៉ាក់មានលុយ។
និយាយវិលចូលរឿងដើមវិញ ថាតើមានសារៈសំខាន់យ៉ាងណាចំពោះរូបខ្ញុំទៅលើពាក្យមួយឃ្លាខាងលើ។ ខ្ញុំសូមបរិយាយតាមការយល់ឃើញតែម្នាក់ឯង និងតាមតែការចេះដឹងបន្តិចបន្តួចថាខ្ញុំបានរស់ឆ្លងកាត់ប៉ុលពត ជំនាន់បដិវត្តទីពីរ និងជំនាន់រាជាណាចក្រទីពីរ។ យ៉ាងណាក៍ធ្វើឲ្យយើងបានរៀនសូត្រមិនតិចដែរពីវីរៈភាពរបស់ស្តេចតាព្រះនរោត្តសីហនុ បើនិយាយពីនយោបាយក្រៅប្រទេសវិញក៍ឆ្នើមណាស់ដែរមិនចាញ់គេប៉ុន្មានឡើយ។ ដូច្នេះចំពោះរូបខ្ញុំព្រះអង្គគឺជាមហាក្សត្រដ៏ជាញជ័យនៃព្រះរាជាណាចក្រដ៏កំសត់មួយនេះ។ ប៉ុន្តែដែលបណ្តាលឲ្យរូបខ្ញុំលើកមកអធិប្បាយបែបនេះមកពីកាលពីខ្ញុំរស់នៅក្នុងសម័យកុម្មុនីស្តវាបានធ្វើបាបយ៉ាងសម្បើម កៀបសង្កត់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនពីសំណាក់អ្នកដឹកនាំ យើងរស់អត់សេរីភាព រស់ក្នុងក្តីភិតភ័យ មិនដឹងជាថ្ងៃណាធ្វើខុសនឹងមាគ៌ាបក្សគេចាប់យកទៅដាក់គុកច្រវ៉ាក់។ លុះដល់បានសម្តេចព្រះនរោត្តមសីហនុស្តេចយាងចូលមកវិញយើងបានស្គាល់ផ្សារសេរី មានវត្ថុទំនើបប្រើប្រាស់ មានសង្គមសីវិល័យ ពិសេសមានសេរីភាព មែនទែនទៅដែលកាលពីមុនធ្វើដំណើរធ្លាប់តែសុំច្បាប់ ធ្វើបុណ្យក៍សុំច្បាប់ ឥឡូវនេះមិនចាំបាច់សុំទៀតសោះ។ សួរថាចុះមិនសរសើរដល់បក្សកុំម្មុយនិស្តផង ថាសរសើរដែរតើ ប៉ុន្តែគ្រានោះបើកុំតម្រេះសម្តេចព្រះសីហនុ ម្លេះសមដូចកាលពីឆ្នាំ១៩៨២វៀតណាមគេដាក់ជំនាញការមក អែបគ្រប់ក្រសួង តាមជនបទគេដាក់ជំនាញការតាមភូមិ ដល់ឥឡូវចប់បាត់ស្រុកយើងដូចឡាវនេះ។
មតិរបស់មនុស្សម្នាក់ខុសពីម្នាក់ទៀត ដូច្នេះបើកាលណាយល់ថារូបខ្ញុំបញ្ចេញមតិខុសសូមចាតទុកថាមិនបានឮ និងមិនបានឃើញផងចុះ ប៉ុន្តែគំនិតគឺបែបនេះមែន មិនរុញដាក់អ្នកណាថាគេបង្គាប់នោះឡើយ។ សូមតែប្រណីដល់អ្នកសិក្សាដែលតែងតែនឹកគុណដល់អ្នកផ្តល់លទ្ធភាពឲ្យឱកាសបានសិក្សារៀនសូត្ររហូតបានចេះ និងយល់ដឹងខុសត្រូវបែបនេះគឺបក្សកុំម្មុនីស្ត។

Comments
Post a Comment