ការនាំមនុស្សចូលផ្ទះ
ការនាំមនុស្សចូលផ្ទះ
កាលពីខ្ញុំនៅពីក្មេងរស់នៅតែជាមួយជីដូនភាគច្រើនលើសលុប។ ខ្ញុំហៅជីដូនថាម៉ាក់យាយ ព្រោះគាត់ជាម្តាយម្នាក់ផងដែរ។ ឆ្លងកាត់ការអប់រំណែនាំខ្ញុំបានចងចាំនូវពាក្យប្រដៅរបស់គាត់ពេលនេះនាំមកជូនមិត្តជ្រាបដូចតទៅ៖
បើកាលណាយើងទៅគប់មិត្តយ៉ាងណារមែងបានផលតាមនោះដែរ។ ចុះបើយើងបែរជាចង់ជ្រើសយកនរណាមួយមកចូលក្នុងជីវិតវិញនោះ តើគួរពិចារណារដូម្តេច? ការសេពគប់សំខាន់បំផុតក្នុងការប្រព្រឹត្តទៅក្នុងការរស់នៅរបស់មនុស្សគ្រប់រូបនៅលើលោកនេះ។ សូមឲ្យប្អូនយុវជនទាំងអស់មេត្តាគិតឲ្យបានគត់មត់ក្នុងការរាប់អានគ្នា។
នៅពេលរាប់អានបានជាមិត្តជិតស្និទ្ធហើយសឹមចាប់ផ្តើមនាំគេចូលមកក្នុងផ្ទះ។ និយាយឲ្យចំសូមនាំគេចូលមកដល់ផ្ទះកុំបីខានឡើយ សូមកុំខ្លាច ស្ថានភាពពិតនឹងបង្ហាញឲ្យយើងបានដឹងនៅពេលគាត់ចូលមកដល់លំនៅរបស់យើង។ មិត្តល្អគេមិនខ្លាចផ្ទះរបស់យើងទេ ហើយបើមិត្តនោះល្អមែនអ្នកក៍មិនខ្លាចនឹងនាំគេមកលេងផ្ទះគេវិញដែរ។
ការប្រព្រឹត្តទៅរបស់ការចេញចូលក្នុងផ្ទះអាចធ្វើការសន្និដ្ឋានបានហើយ រួចបើយើងប្រហែសនិងថ្លោះធ្លោយវិញនោះវាជាការទទួលខុសត្រូវរបស់អ្នកហើយ កុំបន្ទោសនរណាឡើយ។
និយាយដូចជាច្រុំដែល ការនាំមនុស្សចូលផ្ទះទាក់ទិននឹងការឆ្លាតវៃរបស់យើង បានសេចក្តីថាទម្រាំនឹងយើងសម្រេចចិត្តនាំគេមកលេងផ្ទះពិតណាស់ជាបានពិនិត្យមួយអន្លើរដែរហើយ ដល់ចង់ឲ្យបងប្អូនម៉ែឪជីដូនជីតាមាមីងពិនិត្យបានកាន់តែច្បាស់ទើបបង្ហាញ។ មានគ្រួសារតិចណាស់ដែលមិនប្រកាន់វណ្ណៈ ការប្រកាន់នាំមកនូវការលំបាកម្យ៉ាង តែការប្រព្រឹត្តជាការវិនិច្ឆ័យក្នុងការទទួលយក។
សូមអ្នកនាំមនុស្សចូលក្នុងផ្ទះបានល្អ បានសមដូចបំណង។
សូមគិតរួចសឹមគូរ។
សូមអរគុណ។
Comments
Post a Comment