ចូលអោយជិតឪពុកម្តាយ


សូមជំរាបសួរដល់លោកឪពុកអ្នកម្តាយទាំងអស់ជាទីគោរពបំផុត
កូនសូមអោយកាយប្រណិតប័តចំពោះលោកទាំងពីរជាទីគោរពជាអនេកកប្បការ
ចាប់តាំងពីដឹងក្តីមក រហូតដល់ពេលនេះមានកូន វិសាលភាពនឹកដឹងគុណរបស់កូនមានទ្វេគុណ ជាត្រីគុណ​ និងជាអនេកគុណ​។
កាលពីក្មេងមិនដែលម្តងណាបានដឹងថាជាឪពុកម្តាយលំបាកប៉ុណ្ណា។ លុះមានបុត្រខ្លួនឯងភ្លាម អារម្មណ៍ស្រឡាញ់ដក់ជាប់មានមកឥតដាច់ រហូតឥឡូវកូនធ្វើអោយទាស់ចិត្តបានវាយកូនលុះដល់ នឹកថាវាជ្រុលដៃលួចស្រក់ទឹកភ្នែកសម្ងាត់ ទើបអាល័យដល់កាលគ្រាធ្វើអោយមាតាបិតាខឹងនិងស្តី ជេរព្រមទាំងវាយប្រដៅនោះដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃវិញ្ញាណភ្លឹកដល់លោកទាំងពីរផងគិតពីអនាគតអោយកូនតូចផង ម្យ៉ាងខ្លួងឯង ទៀតដែរ ក្នុងការរស់នាសម័យបច្ចុប្បន្នដែលត្រូវការលុយជាធំ​ ប៉ុន្តែបែរជារកបានដោយលំបាក។
ការអធិប្បាយបន្តិចខាងលើពិតជាមិនអស់ឡើយ ប៉ុន្តែអ្វីទាំងនេះគឺសុទ្ធតែបានមកពីការអប់រំមិនដាច់ ពីសំណាក់ជីដូនជីតាម៉ែឪមាមីងបងប្អូននិយាយអោយចំគឺគ្រួសារទាំងមូល គួបផ្សំនិងបុគ្គលនោះផង ដែរដែលត្រូវត្រងត្រាប់ស្តាប់បង្គាប់។ ម្យ៉ាងក៍ដោយសារបុណ្យកុសល្យ សទ្ធាដែលមានជាប់ប្រាណ នៃបុគ្គលនោះស្រាប់។​ ការណ៍នេះវាមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតមកអាចកាត់ផ្តាច់បានដូចជា​កាត់ទឹកអញ្ចឹងដែរ។
ប៉ុន្តែគ្រានេះខ្ញុំសូមលើកតែម្ខាងមកអធិប្បាយសិន​ គឺត្រង់ការដែលលោកឪពុកអ្នកម្តាយធ្វើអោយកូន ចូលជិតបាន។ តើការចូលជិតរបស់កូនបានដល់ការដឹងគុណ ការគោរពប្រណិតប័ត ការតបស្នងរឺ បាទគឺសុទ្ធតែយ៉ាងដូច្នោះមែនហើយ​ លើសពីនេះទៅទៀតគឺអោយកូនអាចចូលខ្លួនអោយលោកស្តី​​ប្រដៅបាន អប់រំបាន យកជាគ្រូដើម យកជាព្រះគន្លោងផងដែរ។ល។
ឪពុកម្តាយអាចធ្វើអោយកូនបាបធ្លាក់នរកបានយ៉ាងងាយ គ្រាន់តែលោកបណ្តាលអោយកូនមើល ស្រាលដល់ មិនគោរពតាម (អាកតញ្ញូ) ដៀលត្មះដល់ នោះជាការស្រេច។ ប៉ុន្តែកាលបើលោកចង់ អោយកូនទទួលបានបុណ្យកុសល្យវិញ គាត់គ្រាន់តែផ្តល់ជាមេរៀនល្អៗ ជាបទពិសោធន៍ពិសេស សម្រាប់រស់ចិញ្ចឹមជីវិតបន្ត និងដាក់ទាននូវសទ្ធាជ្រះថ្លាអោយបានច្រើនកាលណា បុត្រធិតាអាចនឹង មានក្តីកក់ក្តៅ និងត្រងត្រាប់ស្តាប់តាមការគួរយល់អធ្យាស្រ័យបានល្អទៅតាមនោះដែរ។
ពាក្យថាខ្លួនជាឪពុក ជាម្តាយ ដែលប្រាប់ទៅកូនទើបមានន័យជាអនេក ម្យ៉ាងអោយគោរព ម្យ៉ាងអោយខ្លាច ហើយក៍បណ្តាលអោយកូនបាបចុះនរកភ្លាម។ គោរពនៅត្រង់ពន្យល់ណែនាំដល់ កូនថានែកូនចូរកុំធ្វើអញ្ចឹងវាមិនល្អ វាបណ្តាលអោយមានគ្រោះដល់ខ្លួន ពុកម៉ែ ក្រែងណាស់។ ប៉ុន្តែនៅពេលដែលចង់អោយកូនធ្វើតាម គោរពតាមពេកក៍ធ្លោយថា ឯងត្រូវតែធ្វើតាម រឺកុំចេះខ្លួន​ជាម្តាយ ជាឪពុក​ វិញនោះ កាលបើត្រូវវាមិនអីទេ តែបើចំពេលខុសភ្លាមរឺក្រោយមកនាំបណ្តាល អោយកូនមាក់ងាយ ពេបជ្រាយដល់ថាអាងតែជាមាតាបិតា យល់ខុសសោះបង្ខំកូនអោយធ្វើតាម​ទៅវិញ។ ការណ៍នេះវានឹងរីកធំ រួចការសន្និដ្ឋានកាន់តែច្រើនឡើងនៅពេលទំហំកំហុសដែលឪពុក រឺម្តាយប្រព្រឹត្តខុសនោះ។ និយាយដូច្នេះគឺយល់ថាកូនចាំតែចាប់កំហុសមាតាបិតារឺ មិនមែនទេ ចង់ប្រាប់ថាកូនមានចិត្ត កូនបានរៀនសូត្រ កូនមានការយល់ដឹងដែរ។ កាលពីតូចក្រោម១៨ឆ្នាំ កូនជាក្មេង លើសនោះមកជាមិត្ត បានត្រឹមពិភាក្សា និងណែនាំបានដោយសម្តី និងគតិនានា។ សូមសាងមូលដ្ឋានអោយកូននូវផ្លូវទៅរកបុណ្យ​ មិនមែនតាមកំហឹង តាមការចង់បាន បណ្តាល អោយកូនធ្លាក់នរកដោយទង្វើមិនគប្បីមកលើម្តាយឪពុកខ្លួនឯង​ ​ដែលនាំទៅរកនរកទាំងពេលឥឡូវ និងបរលោកឡើយ។​ ការអប់រំជាអាទិ​​និងការធ្វើជាគំរូជាគ្រូដើម វាជារឹសគល់នៃបញ្ហាទាំងអស់ដែល មានក្រោយមក មូលហេតុជាអារម្មណ៍ម្យ៉ាងនាំដល់ការប្រព្រឹត្តជាលទ្ធផល ឯផលដែលបានមកនោះ​វារមែងជាបច្ច័យនៃអារម្មណ៍ ដែលជាដើមហេតុ។
មានមាតាបិតាខ្លះតាំងខ្លួនជាខ្ពស់ពេករហូតដល់កូនមកអាចចូលកៀកបានឡើយ សូមកុំបណ្តាល អោយកូនធ្លាក់ក្នុងអវចីរយ៉ាងដូច្នេះអី​ សូមធ្វើជាឪពុកម្តាយដែលកូនអាចចូលទៅជិតបាន។ កូនជូន​យោបល់ចាត់ទុកជាផលដែលបានអោយទៅរៀនសូត្រកុំឃាត់ថាមិនអោយចេះជាងខ្លួនអី ការចូល ខ្លួនមកមូលហេតុ ពេលខ្លះវាជាការយល់ដឹងផ្សេងគ្នាមួយគ្រាលុះដល់យល់ថាត្រូវវិញកូនបានមើល​ងាយ​និងយល់ខុសពីម្តាយគ្នាមានបាបស្រេចទៅហើយ។
កិច្ចម្យ៉ាងដូចជាខ្លួនខុស បុត្រយល់ដឹងជូនជ្រាបសូមកុំធ្វើ បែរជាយល់ថាកូនកាន់ជើងគេរឺមិនគោរព ស្រឡាញ់ទៅវិញលុះដល់កូនបង្ខំចិត្តធ្វើតាមដូចទាញកូនអោយធ្លាក់នរកតាមខ្លួនដែរ។
ឃ្លាទីបួននៃព្រហ្មវិហារធម៌ មានន័យអោយធ្វើចិត្តជាកណ្តាលចំពោះបុត្រធិតា ដើម្បីអោយគ្រាអត់ពី​យើងអ្នកទាំងនោះអាចឈរជើងរស់នៅលើភពផែនដីនេះបានដោយឯកឯងមិនមែនសាងទុកអោយ គ្រប់បែបយ៉ាង ដល់គ្នាមិនចេះធ្វើអ្វីសោះអស់ពីយើងទៅក៍អស់រលីងដែរនោះ។ ទុកអោយរឹងប៉ឹង សម្លឹងពីចម្ងាយ តែផ្តល់ជាកម្លាំងចិត្តកាយ ជាមធ្យោបាយដែលសល់ចុះក្រោយតែមួយគត់របស់ព្រះ សមណគោត្តម បរមគ្រូនៃយើង​។

Comments

Popular posts from this blog

មនុស្សគេយកសំដី

នាងគង្ហីង - Neang Kohing

អ្នកតាឃ្លាំងមឿងជាទីសក្ការៈ