ការយល់ដឹងបន្តិចបន្តួចលើដំណាំម្រេចរបស់ខ្ញុំ
ដំណាំម្រេចជាដំណាំដែលកសិករត្រូវមើលថែខ្ជាប់ខ្ជួនណាស់ហាក់ដូចជាថែកូនខ្ចី។ ម្យ៉ាងវិញទៀត ចំណាយដើមទុនក៍ច្រើនណាស់ដែរ។ បើយ៉ាងដូចនេះហេតុអ្វីបានជាមានអ្នកចង់ដាំដុះវាទៀតអ៊ីចឹង? ប្រវត្តិដើមនៃខ្ញុំ កាលពីឆ្នាំ២០១៥ អំឡុងខែ២ យើងមានដំណើរកំសាន្តទៅភូមិភាគឦសានប្រទេស ខេត្តរតនៈគីរី។ ទីនោះហើយដែលសម្លាញ់វុឌ្ឍ បានធ្វើការពិព័ណ៌នាអំពីដំណើរមកកាន់ទីនេះ ដែលកាលនោះលំបាកតាំងពីមធ្យោបាយធ្វើដំណើរ រួមទាំងសន្តិសុខ។ ម្យ៉ាងមិនស្គាល់ទិសតំបន់អ្វីទាំងអស់ តែដោយបានបងប្រុសម្នាក់ឈ្មោះ កូយ ដែលមានចិត្តល្អហើយស្មោះបានរាប់អាន និងណែនាំទើបជួយទិញដីបានក្នុងតម្លៃល្អ(ថោក) ពិសេសគឺគាត់ហ្នឹងហើយដែលពេលដែលខ្ញុំទៅនោះជូនទៅលេងចំការម្រេចលោក ភា ដែលទទួលផលម្តងរួចទៅហើយ។ ពេលនោះចិត្តដែលស្រឡាញ់កសិកម្មវារំភើបឡើងមកភ្លាម ចាប់ផ្តើមពីសួរតម្លៃដីវាបានឡើងថ្លៃខ្ពស់ និងមិនអាចរកបាននៅទីជិតៗនោះផង។ ពីរនាក់ប្តីប្រពន្ធយើងបែរជាចូលចិត្តដីមួយកន្លែងទំហំប្រហែល៣០ហិចតា ម្ចាស់នៅភ្នំពេញជានាយទាហាន ធ្លាប់ផ្តាំថាលក់។ ជម្រាលភ្នំនេះល្អណាស់វាមានអូរកាត់នៅចុងដី ជាប់ផ្លូវធំល្មមដែលអាចពង្រីកបាននាពេលអនាគត។ ប៉ុន្តែយើងគិតថាបើអាចគឺទិញដី១០ហិចតាសិន រួចបន្តទិញថែមនៅពេលក្រោយ។ បន្ទាប់ពីបានសាកសួរមក