Posts

Showing posts from 2018

THE CHANGE IS REAL

ពេលវាលា គឺសំខាន់ តើលោកអ្នកយល់យ៉ាងណាដែរ? តើខ្មែរយើងធ្លាប់បានជាអាណាចក្រមួយដ៏ល្បីដោយសារចេះប្រើប្រាស់ពេលវាលាបានល្អឬ? ក្រោយពីបានទស្សនារឿងសង្គ្រាមរវាងប្រទេសទាំងបី (សាមកុក) រួចមក បានឲ្យយល់ឃើញថា ពេលវេលាគឺជាសំខាន់។ អ្នកខ្លះថាសាច់រឿងនេះល្អព្រោះបានបង្កប់នូវចំណេះខាងចម្បាំង ការដោះស្រាយដោយកលល្បិចខ្ពស់។ ដោយសារការយល់ឃើញខុសគ្នាបែបនេះទើបរូបខ្ញុំផ្ទាល់ក៍មានគំនិតមួយនិងគេដែរ។ នៅពេលមួយនោះតួអង្គ ស៊ីកុងជីង ខាងស៊ុនអ៊ូ បានអញ្ជើញលោកទីប្រឹក្សា ខុងមីង ទៅលេងផ្ទះហើយបាននាំចូលទៅដល់បន្ទប់សិក្សារបស់ខ្លួន ស្រាប់តែនៅពេលនោះគេសង្កេតថាគ្មានសៀវភៅមួយក្បាលណាសោះឡើយ។ រំពេចនោះលោក ខុងមីង ក៍បានសាកសួរទៅ ស៊ីកុងជីង ថាចុះហេតុអ្វីបានជាបណ្ណាល័យរបស់ លោកគ្មានសៀវភៅមួយក្បាលសោះអ៊ីចឹង។ ភ្លាមនោះលោក ស៊ីកុងជីងបានតបថា ខ្ញុំបានដុតវាចោលអស់ទៅហើយបន្ទាប់ពីអានវារួច ពីព្រោះចាំអស់ទៅហើយ។ មិនទុកឲ្យយូរពេល លោក ខុងមីង បានតបវិញថា ខ្ញុំក៍ដូចនេះដែរ ប៉ុន្តែទាស់ត្រង់ថានៅក្នុងបណ្ណាល័យខ្ញុំមានលើសលោកមួយគឺប្រតិទិន។ ត្រង់ចំណុចនេះហើយដែលរូបខ្ញុំចាប់អារម្មណ៍យកមកគិតពិចារណាថា តួអង្គទាំងពីរនេះចង់សម្តែងថាខ្លួនមានកម្រិឹតយល់ដឹងខ្ពស់ អានឆាប់ចេះ និងចាំបានយ៉ាងល្អ ម្យ៉ាងក

អនាគតរបស់ដ្រូន-ដោយក្រុមហ៊ុនប៊ូអ៊ីង

Image