នគរអត់ស្តេចស្រេចតែគេថា
កាលពីម៉ាក់យាយខ្ញុំនៅរស់នៅឡើយ ខ្ញុំតែងតែបានឮគាត់មានប្រសាសន៍ថា នគរអត់ស្តេចស្រេចតែគេថា ក្នុងន័យនេះក្នុងជំនាន់នោះ ខ្ញុំមិនយល់ឡើយថាមានន័យដូម្តេចទេ។ ចំណេរកាលក្រោយមក នៅពេលខ្ញុំរៀនបានដល់ថ្នាក់ទី៧ទើបចាប់ផ្តើមយល់ដឹងមិនស៊ីជំរៅរបស់ពាក្យខាងលើ។ បន្តបន្ទាប់មកទៀតដោយឆ្លងកាត់បទពិសោធន៍ជាក់ស្តែងក្នុងសង្គម និងទិដ្ឋភាពជាក់ស្តែងដែលមនុស្សជុំវិញខ្លួនបង្រៀនផងទើបបានធ្វើអោយខ្ញុំយល់កាន់តែច្បាស់អំពីអត្ថន័យរបស់ពាក្យខាងលើនោះ។ ម៉ាក់យាយតែងតែគំរាមខ្ញុំថា ចូរចៅកុំប្រមាថស្តេច (នៅពេលដែលខ្ញុំអាននូវមេរៀន ដែលសម័យបដិវត្ត-១៩៨៥ សៀវភៅអប់រំសីលធម៌) បើទោះជាយ៉ាងណាក៍គេបានមកចាប់កំណើតបានល្អជាងយើង ប្រសិនបើយើងអាចទៅកើតជាកូនអ្នកមាន មន្ត្រី សេដ្ឋី ឫក៍ជាកូនស្តេចដែរនោះម្លេះចៅនឹងមិនមកពិបាកយ៉ាងដូច្នេះទេ (កាលនោះម៉ាក់យាយ និងខ្ញុំគេងក្នុងខ្ទមលក់ចានឆ្នាំងដំបូលប្រក់ស្លឹកត្នោត ជួនកាលភ្លៀងត្រូវក្រោកជោះកន្លែងស្រក់ទឹកដោយក្រដាស រួចទើបអាចគេងបានបន្ត)។ ហេតុដូច្នេះចូរចៅកុំប្រមាថអ្នកមានបុណ្យ ម៉ាក់យាយបន្តថាសម្តេចសីហនុ លោកមានបុណ្យបារមីណាស់ ដូចជាគាត់ដើរទៅណាមកណាទីកន្លែងដែលត្រូវទៅនោះស្រាប់តែមានភ្លៀងបង្អុរចុះ បើមិនដូច្នោះទេលោកជាជនឆ្នើមខាងដឹកនាំនយោ