Posts

Showing posts from 2012

ដំណើរកំសាន្តទៅកាន់ប្រាសាទព្រះវិហារ

Image
កាលបើយើងបានទៅដល់បុរាណស្ថាននេះហើយកាលណា យើងទាំងអស់គ្នាមានសេចក្តីរីករាយ ឥតឧបមា។ កាលទៅដល់ជើងភ្នំភ្លាមក៍រូតរះរកជួលរថយន្តដែលជញ្ជូនមនុស្សឡើងភ្នំ គេយកក្នុង ម្នាក់២ម៉ឺនរៀល។ ពេលទៅដល់ខាងលើ ខាងស្តាំដៃគឺវត្តកែវសិក្ខារគិរីស្វារៈ ឡើងបន្តទៀត។ ទាំងអស់គ្នារឹងរឹតរីករាយដោយបានឃើញ បានស្ទាបអង្អែល វត្ថុបុរាណដ៏មានតម្លៃដែលដូនតា​បានបន្សល់ទុកឲ្យ។ យើងនាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹក នាគមួយគូរ ស្រះទឹក និងរូបកញ្ចុំប្រាសាទគោបុរៈទីមួយ ដែលប្រទេសយើងតែងយកមកជាតំណាងជាក្លោងទ្វារក្នងពិធី​ផ្សេងៗក្នុងប្រទេស ដែលគេហៅថាក្លោងទ្វារប្រាសាទព្រះវិហារនោះ។ តែយើងក៍មិនបានភ្លេច កាំជណ្ដើរដែលសៀមចូលមកទន្ទា្រនកាន់កាប់ ហើយដែលនាំមកនូវការប្រហារគ្នារហូតឆេះផ្សារ ជើងប្រាសាទនាពេលនោះ។ យើងបានដើរកំសាន្តរហូតរោយជើងទើបឈប់ បន្តទៀតក្រោយពេលស្រាកបន្តិច នៅខាងលើមាន​បូជនីយដ្ឋានលោកតាឌី ដែលជាវិរបុរសខ្មែរ ដែលហ៊ានបូជាជីវិតដើម្បីប្រទេសជាតិ។ ពយតាឌី ប្រជាជនបានដាក់ឲ្យ មានកន្លែងថ្វាយធូបទាន និងបង្ហាញសមានចិត្ត។ ឃើញមានវង់ពិណ្យពាទ្យ​ប្រគុំទាំងកណ្តាលវាលនៅលើដុំថ្មក្បែរទីនោះ។ ជាបន្តរទៀតយើងត្រឡប់ចូលគុហារឥសី និងព្រះ​ពុទ្ធរូបសំដែងការគោរព និងថតរូបទុក។

ចូលអោយជិតឪពុកម្តាយ

សូមជំរាបសួរដល់លោកឪពុកអ្នកម្តាយទាំងអស់ជាទីគោរពបំផុត កូនសូមអោយកាយប្រណិតប័តចំពោះលោកទាំងពីរជាទីគោរពជាអនេកកប្បការ ចាប់តាំងពីដឹងក្តីមក រហូតដល់ពេលនេះមានកូន វិសាលភាពនឹកដឹងគុណរបស់កូនមានទ្វេគុណ ជាត្រីគុណ​ និងជាអនេកគុណ​។ កាលពីក្មេងមិនដែលម្តងណាបានដឹងថាជាឪពុកម្តាយលំបាកប៉ុណ្ណា។ លុះមានបុត្រខ្លួនឯងភ្លាម អារម្មណ៍ស្រឡាញ់ដក់ជាប់មានមកឥតដាច់ រហូតឥឡូវកូនធ្វើអោយទាស់ចិត្តបានវាយកូនលុះដល់ នឹកថាវាជ្រុលដៃលួចស្រក់ទឹកភ្នែកសម្ងាត់ ទើបអាល័យដល់កាលគ្រាធ្វើអោយមាតាបិតាខឹងនិងស្តី ជេរព្រមទាំងវាយប្រដៅនោះដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃវិញ្ញាណភ្លឹកដល់លោកទាំងពីរផងគិតពីអនាគតអោយកូនតូចផង ម្យ៉ាងខ្លួងឯង ទៀតដែរ ក្នុងការរស់នាសម័យបច្ចុប្បន្នដែលត្រូវការលុយជាធំ​ ប៉ុន្តែបែរជារកបានដោយលំបាក។ ការអធិប្បាយបន្តិចខាងលើពិតជាមិនអស់ឡើយ ប៉ុន្តែអ្វីទាំងនេះគឺសុទ្ធតែបានមកពីការអប់រំមិនដាច់ ពីសំណាក់ជីដូនជីតាម៉ែឪមាមីងបងប្អូននិយាយអោយចំគឺគ្រួសារទាំងមូល គួបផ្សំនិងបុគ្គលនោះផង ដែរដែលត្រូវត្រងត្រាប់ស្តាប់បង្គាប់។ ម្យ៉ាងក៍ដោយសារបុណ្យកុសល្យ សទ្ធាដែលមានជាប់ប្រាណ នៃបុគ្គលនោះស្រាប់។​ ការណ៍នេះវាមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតមកអាចកាត់ផ្តាច់បានដូចជា​កាត់ទឹកអញ្ចឹង

មនុស្សគេយកសំដី

មនុស្សគេយកសម្តី ដំរីគេយកភ្លុក សុភាសិតមួយឃ្លានេះមានតម្លៃជាអមតៈ។ ខ្ញុំបានសាកល្បងពិចារណាច្រើនណាស់ ឆ្លងកាត់បទពិសោធន៍ជីវិតអាយុ៤១ឆ្នាំផង ឃើញថាការរង្គាសចិត្តគ្រប់ពេលគឺមកតែពីពាក្យសម្តី​តែមួយមុខគត់។ មនុស្សដែលគួរជាទីគោរព​និងស្រឡាញ់ចូលចិត្តផងនោះ គឺបុគ្គលណាដែលមាន​សម្តិប្រកបដោយគតិបណ្ឌិត ប្រកបដោយការពិចារណា ប្រកបដោយការសណ្តោសប្រណី។ ខ្ញុំមិនដែលពេញចិត្តជនណាដែលមានសំដីត្រគោះបោះបោក សម្តីខ្វះការសីលធម៌ ពិសេសសម្តី​គ្រោធគ្រាធ។ មិនមែនចង់អោយគេឯងប្រើវាចារមករកសុទ្ធតែពាក្យផ្អែមទាំងអស់នោះទេ។កាលបើ​យើងធ្វើការប្រាស្រ័យទាក់ទងគេ​ គំនិតគឺចង់អោយមានលទ្ធផលល្អ ប៉ុន្តែរមែងមានសេចក្តីទាស់គ្នា មិនមែនសំដៅការឈ្លោះទេតែគឺការមិនចុះសម្រុងក្នុងកិច្ចការដែលត្រូវជជែកនោះ។ គឺថាពាក្យធំ សម្លេងខ្លាំងតែងតែកើតមានជារឿយៗ សំរាប់ខ្ញុំមានអារម្មណ៍លើកលែងច្រើនដល់ដៃគូរសន្ទនា ប៉ុន្តែមានគ្រាខ្លះក៏មានអាការៈលំបាកដែរដោយសមភាគីនោះមិនសហការ គឺគាត់មិនអនុគ្រោះផង​ក្នុងកិច្ចផ្តោះផ្តងនោះ។ មានពេលមួយខ្ញុំត្រូវបានគេហៅទូរស័ព្ទមក ខ្ញុំសួរទៅបុគ្គលនោះថាមានការអី អ្នកនោះស្រាប់តែខឹងតែម្តង រួចនិយាយថាបើមិនមានការមិនរកទេ។ ពេលនោះខ្ញុំក៏តបវិញថាត្រូវ​ហើយព្រោះដូច្នេះទើបខ្ញុំសួរថាហៅទូ