ការសំពះអ្នកម្តាយយើង
កូនរាល់រូបដែលគោរពមាតាបិតា គេតែងតែក្រាបសំពះគាត់ជារឿយៗទៅតាមឱកាសនីមួយៗ។ សមដូចពេលរដូវបុណ្យភ្ជុំបិណនឹងមកដល់ កូនៗត្រូវតែនាំគ្នាយកនូវសម្ភារៈប្រើប្រាស់សព្វបែបយ៉ាង តាមដែលអាចលៃរកបាន រួមទាំងលុយកាក់ផងដែរ ដើម្បីទៅជូនលោកឪពុកអ្នកម្តាយយើង។កុំអោយ ដូចគេនិយាយថា មានឪពុកម្តាយខ្លះអស់មួយជីវិតមិនដែលឃើញកូនទៅក្រាបសំពះបានម្តងសោះ។ ការក្រាបសំពះអ្នកមានគុណទាំងពីរនាំមកនូវសេចក្តីចម្រើនរុងរឿងដល់ខ្លួនព្រមទាំងបានជាគំរូដល់ បុត្រធីតាដែលនឹងបន្តវេនផងដែរ។បរិយាយអំពីពិធីការដាក់បិណ្ឌ និងថ្ងៃភ្ជុំ ជនបរទេសទិតៀនថាហាក់ ពុំឃើញប្រយោជន៍ ម្យ៉ាងខ្ជះខ្ជាយផង។សម្តីបែបនេះត្រូវមួយបែបក៏ព្រោះតែការចាត់ចែងរៀបចំក្នុង ពិធីនោះតែប៉ុណ្ណោះ ប៉ុន្តែបើមានការយកចិត្តទុកដាក់ប្រកបដោយស្មារតីសន្សំសំចៃបានល្អវិញនោះ គេនឹងទទួលបាននូវគុណប្រយោជន៍ធំធេងណាស់ គឺថាបានចែករំលែកទៅអ្នកខ្សត់ អត់ហើយឃ្លាន កុមាកំព្រា អ្នកសុំទាន។ល។ បុណ្យនេះមានលក្ខណៈជាការតវេនគ្នាតែប៉ុណ្ណោះ គឺធ្វើអោយអ្នកជំនាន់ក្រោយបានឃើញនិងយល់ដឹងអំពីអ្វីទៅការតបស្នង និងការរលឹកគុណនោះ។ចុះតើមាតាបីតាគួរធ្វើ យ៉ាងណាដើម្បីអោយបុត្រធីតារបស់ខ្លួនចូលខ្លួនមកក្រាបសំពះនោះ? គឺការធ្វើជាគំរូល្អសព្វបែប សព្វយ៉ាងគ្រប់ពេលវេលានោះហើ