អ្នកតាឃ្លាំងមឿងជាទីសក្ការៈ
ប្រជាជនខ្លះស្គាល់ ខ្លះមិនស្គាល់ អំពីអ្នកតាឃ្លាំងមឿង។ ប៉ុន្តែសម្រាប់អ្នកសិក្សាភាគច្រើនបាន ដឹងនិងចេះចាំនូវវីរភាពរបស់អ្នកស្នេហាជាតិរូបនេះ។ តាមការអានប្រវត្តិរបស់លោកបានអោយដឹង ថាលោកជាមេទ័ពមួយរូបដែលហ៊ានលះបង់ជីវិត ដោយលោតចូលអន្លង់ចំរូងសម្លាប់ខ្លួនដើម្បីទៅ កេណ្ឌទ័ពខ្មោចមកប្រយុទ្ធតតាំងជាមួយខ្មាំងសៀម ដែលកាលនោះវាចូលមកលុកលុយដល់ដែនដីពោធិសាត់របស់គាត់ ហើយមកពីការខ្វះខាតយុទ្ធោបករណ៍និងរំពឹងថានឹងមិនអាចយកជ័យលើទ័ពសត្រូវបានផងនោះ។ ក្រោយពេលដែលរូបលោកបានស្លាប់ហើយ ក្នុងពេលប៉ុន្មានថ្ងៃមកទៀត អ្នកស្រុកបានឮសូរសម្លេង កងរំពងនូវសម្លេងសម្រែកដេញសត្រូវសៀម ទើបបណ្តាលអោយ ទ័ពសៀមរត់ចុះចាញ់ទៅស្រុកវាអស់។ ប្រជាជនមានជំនឿយ៉ាងមុតមាំលើលោកតាឃ្លាំងមឿងជាអនេក មានអ្នកខ្លះបានបន់ស្រន់សូមសេចក្តីសុខរៀងរហូតមកទល់សព្វថ្ងៃ។ អ្នកទេសចរណ៍ពីទីជិតឆ្ងាយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លងកាត់ខេត្តពោធិសាត់ហើយ គេតែងតែមានសមានចិត្តនឹកដល់ឧបករគុណរបស់លោក និងចូលអុជធូបថ្វាយបង្គំសូមសេចក្តីសុខ តាមសទ្ធា។ បងប្អូនអាចរកឃើញតាមរយៈការសាកសួរប្រជាជននៅទីនោះ ឬតាមផែនទី និងម្យ៉ាងទៀតដោយ ដឹងថាបូជនីយដ្ឋានឋិតនៅខាងឆ្វេងដៃពីភ្នំពេញទៅបាត់ដំបង ហួសពីភោជនីយដ្ឋានម្លប