Posts

Showing posts from 2022

តើនៅពេលណាទើបហៅថាស្វាមីភរិយារស់នៅជាមួយគ្នាបាន?

 ស្វាមីភរិយា មនុស្សជាច្រើនតែងតែដណ្ដឹងសួរពិសេសមនុស្សដែលចាស់ជាខ្លួន​ អំពីថាតើជីវិតមានគូរល្អប្រសើរឬទេ? ម្យ៉ាងពួកគេតែងតែជជីកសួរអំពីថាតើរស់នៅជាមួយគ្នាឳ្យល្អនោះដោយរបៀបម៉េច? ។ល។ ឆ្លងកាត់ការរស់នៅជាមួយភរិយាអស់រយៈពេលម្ភៃឆ្នាំ ខ្ញុំអាចធ្វើការសន្និដ្ឋានបានថា ការរួមរស់នៅជាមួយ គ្នាត្រូវការតែធម៌សណ្ដោសមួយតែប៉ុណ្ណោះ។ អស់កាលដ៏យូរដែលខ្ញុំតែងនិទានប្រាប់យុវជនថា ប្រសិនបើអ្នកចេះវិធីនាំមនុស្សចូលផ្ទះនោះគឺល្អណាស់។ សំណួរមកវិញជាច្រើនគឺថា តើត្រូវនាំមនុស្សចូលផ្ទះដោយវិធីណាខ្លះ? ចម្លើយគឺថា អ្នកគួរធ្វើការសង្កេត មើលចិត្តគំនិតឳ្យមានភាពប្រដុំប្រសងនឹងអ្នក រួចបន្ទាប់មកក៍រិះរកពេលវេលាទៅជួប ឬមកជួបជាមួយម្ដាយឪពុកគេ ឬខ្លួនឯង ហើយអ្នកខ្លះឳ្យមិត្តនិងក្រុមគ្រួសារជួយពិនិត្យទៀតផង។ ការស៊ើបដោយសម្ងាត់ក៍គួរតែមានរយៈពេលដែរ។ ម្យ៉ាងការអង្កេតតាមបែបបុរាណរកពូជពង្សសាវតារឹតតែគាប់ប្រសើរ។ ពេលាក្រោយរៀបការ គូរស្វាមីភរិយាទាំងឡាយមិនត្រូវឃ្លេងឃ្លោងជាដាច់ខាត មិនដូច្នោះចំណងរវាងអ្នកទាំងពីច្បាស់ជាត្រូវដាច់។ តួយ៉ាងភាពអាងពីខាងណានីមួយបានបណ្ដាលឳ្យមនុស្សគ្រប់គ្នាគឹតថាខ្លួនមានប្រៀបនាំឳ្យខ្វះការគោរពផ្តល់តម្លៃរគ្នា។ ប៉ុន្តែមានហេតុការណ៍មួយដែលនាំឳ្យភាគីម្ខាងមាក់ងាយនោះ

Prime Minister Lee Hsien Loong's 2022 national day message to Singaporeans

Image