នាងគង្ហីង - Neang Kohing
នាងគង្ហីងព្រះធរណី មនុស្សកើតមកលើផែនដីនេះគឺត្រូវពឹងលើដី មនុស្សខ្មែររឹតតែផ្ដល់ការគោរពដោយធ្វើតំណាងព្រះធរណីថាជាព្រះ ដែលដាក់ឈ្មោះថានាងគង្ហីង។ នាងគង្ហីងតែងតែអមដោយសត្វក្រពើមួយក្បាលដែលជាជំនួយការដ៏ពិសេស។ កាលបើព្រះនាងច្បូតសក់ទឹកក៍ហូរចេញមកដើម្បីបានជាជម្រកដល់សត្វក្រពើ និងមនុស្សប្រើប្រាស់។ យ៉ាងនេះធ្វើឲ្យមនុស្សខ្មែរនិយមចូលចិត្តក៍ព្រោះតែខ្លួនមានទឹកដីដែលប្រកបទៅដោយធនធានទឹកសំបូរបែប។ ម្យ៉ាងក្រពើដែលចាំយាមការពារដល់ព្រះនាងគឺជាសត្វប្រកបដោយឫទ្ធានុភាពផងដែរ។ យើងឃើញមានក្នុងពុទ្ធប្រវត្តិ កាលដែលព្រះអង្គផ្ចាញ់មារព្រះអង្គបានយកព្រះធរណីជាសាក្សី ពេលនោះព្រះនាងគង្ហីងបានបញ្ចេញឫទ្ធិបណ្តាលឲ្យមានទឹកលិចពួកមារ និងពលសេនាស្លាប់អស់ជាច្រើន រហូតដល់ព្រមចុះចាញ់ហើយទទួលស្គាល់ការត្រាសដឹងរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បច្ចុប្បន្ន និងតាំងពីបុរាណមកក្តីជនជាតិខ្មែរគ្រប់រូបមានតិចតួចណាស់ដែលមិនដឹងពីរឿងនេះ តែចំពោះថ្នាក់ដឹកនាំ និងចាស់ទុំ ជានិច្ជកាលតែងតែគោរពឲ្យតម្លៃជានិច្ចដល់គតិមួយនេះ ហើយក៍បានធ្វើរូបសំណាកតំណាងព្រះនាងគង្ហីង និងសត្វក្រពើដាក់នៅទីកន្លែងសាធារណដើម្បីជាការបង្ហាញតឹកតាងនៃការគោរពឲ្យតម្លៃនោះៗ។ រង្វង់មូលនាងគង្ហីងត្រូវបានដាក