Posts

Showing posts from June, 2017

ដំណើរកំសាន្ត

Image
ដំណើរកំសាន្ត រយៈពេលត្រឹម៣យប់ ៤ថ្ងៃ ប្រហែលជាមិនអាចយកជាការអ្វីបានជាដុំកំភួននោះឡើយ។​ ប៉ុន្តែរាល់ការឃើញទាំងអស់សុទ្ធតែត្រូវបានខ្ញុំកត់សម្គាល់ក្នុងចិត្តតែម្នាក់ឯងដូចខាងក្រោមនេះ៖ ត្រឡប់មកពីកំសាន្តនៅឌ្រីមវើល តាមផ្លូវមានវិថីខ្វាត់ខ្វែង មានទាប មានខ្ពស់ ខ្លះជាកូនស្ពាន ខ្លះជាស្ពានវែង high way ម្ខាង៤បន្ទាត់ មិនមែន១ តែជា២ ឬ ៣ផ្លូវឯណោះ។ ផ្លូវថ្នល់មានទឹករលកខ្លះ មានម៉ូតូជិះជាមួយ តែពួកគេមិនកាត់មុខរថយន្តដូចជនជាតិយើងបើកបរនោះទេ គឺទៅដែរតែព្យាយាមទៅត្រង់ៗ ម្យ៉ាងគាត់នៅខាងក្រោយរថយន្តសិន ទម្រាំថាវ៉ាបានទើបជែងទៅ។​ រថយន្តក៍ដូចគ្នាផងដែរ នៅមានការជែងគ្នាទៅវិញទៅមកតែគេព្យាយាមមើលអ្នកមុខណាស់ បើវ៉ាបានហើយគេរក្សាខ្លួននៅតាមបន្ទាប់ជួររៀងៗខ្លួនៗមិននៅជាន់គំនូស ស ឲ្យយូរឡើយ។ ម្លោះហើយពេលបន្តិចមកក៍ឃើញរត់ត្រង់ជួរវិញភ្លាម។ នៅទីប្រជុំជនវិញ ឃើញមានការជែងគ្នារវាងរថយន្តផ្ទាល់ខ្លួន តាក់ស៊ី រថយន្តក្រុង និងសាំឡ យ៉ាងមមាញឹកផងដែរ យើងអ្នកដើរថ្មើជើងមានការលំបាកឆ្លងកាត់ត្រង់កន្លែងគ្មានគំនូសចរាចរណាស់ ដោយហេតុថាកន្លែងនោះនៅឆ្ងាយណាស់ពីតម្រូវការយើង ប៉ុន្តែសំបូរស្ពានដើរលើអាកាស គេដាក់រហូតជណ្តើរយន្តនៅហាលវាលទៀតផង និងបន្តរហូតដល់ស្ថានីយរថភ្លើងស្