Posts

Showing posts from March, 2017

កំហឹងរបស់ខ្ញុំ - My angry

កំហឹងរបស់ខ្ញុំ ខ្ញុំចាប់ផ្តើមមានកំហឹងយ៉ាងខ្លាំងចំពោះអ្នកជិតខាង ដែលគាត់បានចាក់សម្លេងខ្លាំងៗ បណ្ដាលឲ្យកូនប្រុសរបស់ខ្ញុំទាំងពីរនាក់ទទួលយកមិនបាន​​ រហូតរៀនលែងចូល។ ដំបូងខ្ញុំបានទៅនិយាយលួងលោមឲ្យគាត់បន្ថយសម្លេង គាត់មិនព្រម។ លើកទីពីរ លើកទីបី ខ្ញុំទាល់តម្រិះក៍ទៅប្ដឹងសង្កាត់ទឹកថ្លា។ លើកទីមួយយើងជួយគ្នានៅថ្ងៃ០៥ ខែមករា ឆ្នាំ២០១៧។ គាត់នៅមិនគោរពការសន្យាដដែល ម្តងនេះខ្ញុំបានយកពាក្យទៅដាក់នៅសង្កាត់ជាលើកទីពីរទៀត។ លោកសង្កាត់រងបានសុំឲ្យខ្ញុំទៅអញ្ជើញអ្នកនោះដោយផ្ទាល់ខ្លួន សូមឲ្យគាត់ចូលខ្លួនទៅបំភ្លឺមូលហេតុ។ ពេលនោះខ្ញុំក៍សូមជូនទៅលោកពូម្នាក់ដែលជាសមាជិកសង្កាត់ដែរ ហើយដែលកូនស្រីរបស់គាត់ជាមេភូមិស្រី កន្លែងដែលខ្ញុំស្នាក់អាស្រ័យនោះស្រាប់។ សម្លេងចាក់ខ្លាំងៗនៅតែបន្លឺឡើង ខ្ញុំគ្មានវិធីណាក្រៅពីទៅប្ដឹងសាលាខណ្ឌសែនសុខ។ លិខិតនោះដាក់នៅថ្ងៃ០១ ខែមីនា ឆ្នាំ២០១៧។ សាលាខណ្ឌបានហៅទូរស័ព្ទមក ឲ្យខ្ញុំទៅទទួលលិខិតអញ្ជើញ នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០១៧ និងផ្ញើលិខិតកោះហៅភាគីចុងចោទតាមខ្ញុំបាទដែរ ប៉ុន្តែដោយខណៈពេលនោះខ្ញុំមានដំណើរឆ្ពោះទៅខេត្តពោធិសាត់ស្រាប់ផង ក៍ខកខានមិនបានយកលិខិតនោះមកជូនចុងចោទភ្លាមទេ លុះថ្ងៃច័ន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៧ ទើបបា