បឹងយក្សឡោម បើយើងចេះរៀបចំធ្វើបរិវេណបឹងនោះឲ្យទៅជាកន្លែងលក់ត្រឹមវត្ថុអនុស្សាវរីយ៍ក៍ល្អដែរ។ ប៉ុន្តែអត់ អ៊ីចឹងទេ លក់ទំនិញហូបចុកទៅវិញ។ តើលោកអ្នកដឹងទេថាការលក់របស់ទាំងនោះវាមានផលមិនល្អយ៉ាងណា? មនុស្សនៅកន្លែងណា ភាពកខ្វក់កើតមានត្រង់កន្លែងនោះ។ ការនេះមកពីយើងមិនចេះថែរក្សានូវអនាម័យ។ បើមនុស្សចេះរៀបចំដាក់ទុកវត្ថុសំណល់ វាមិនមានភាពស្មោគគ្រោកនោះឡើយ។ សូមឲ្យអ្នកមានសុខភាពល្អ ដោយការរស់នៅស្អាត និងមានអនាម័យ ( ព្រះសម្មាសម្ពុទ្ធសម្តែង)។ តំបន់ទេសចរណ៍នោះ បើតាមអង្កេត វាអាចទាញយកផលប្រយោជន៍បានច្រើន។ ទីមួយ សាងសង់ភូមិជនជាតិដើមភាគតិចឲ្យបានកាន់តែច្រើន និងថ្មីជាដរាប។ ទីពីរ អនុញ្ញាតឲ្យត្រឹមតែអ្នកលក់វត្ថុអនុស្សាវរ៍ប្របមាត់បឹងបានហើយ។ ទីបី ចាត់តាំងឲ្យមានអ្នកប្រកបរបរតាក់តែងភ្ញៀវបានស្លៀកពាក់សម្លៀកបំពាក់ជនជាតិដើមភាគតិច ដើម្បីថតរូបអនុស្សាវរីយ៍ ឬសម្លៀកបំពាក់បុរាណខ្មែរ។ល។ ក្រៅពីនេះយើងអាចឲ្យជនជាតិភាគតិចផ្ទាល់មកលក់ផលិតផលរបស់គាត់ផ្ទាល់។ ដូចជាអនុផលព្រៃឈើ វត្ថុដែលមិនមានភាពស្មោកគ្រោក ប៉ុន្តែសំណូមពរគាត់ឲ្យស្លៀកពាក់ប្រពៃណីគាត់នៅថ្ងៃមានភ្ញៀវមកច្រើនៗ ដូចជាថ្ងៃបុណ្យ ថ្ងៃដែលមានមនុស្សច្រើន។ រាល់បញ្ហា សុទ្ធតែមានដំណោះស