Posts

Showing posts from September, 2010

កំប្រុកស៊ីផ្លែល្វារមួលកទាក្រហាយគូទឈ្លូស

កំប្រុក​ប្រៀបដូចជាបុរស ក្នុងសង្គមគេតែង​ចេញក្រៅផ្ទះស្វែងរកចំណូល ដើម្បីចិញ្ចឹមភរិយា​និងបុត្រាបុត្រី។ កំប្រុកស៊ីផ្លែល្វា គឺជាធម្មជាតិរបស់វា ចុះតើប្រុសៗដែលចេញពីផ្ទះវិញគាត់​នឹងជួបអ្វីទៅ? មានពាក្យមួយឃ្លាថា វីរបុរស​ត្រូវនឹងស្រីស្អាត។ ចុះបើស្រីស្អាតរូបនោះមានលក្ខណះ ស្រដៀងនឹងផ្លែល្វាដែលល្អតែខាងក្រៅវិញនោះ​ តើបុរសនឹងទៅជាយ៉ាងណា? គឺពេល​នោះហើយ ដែលភរិយាទទួលនូវផលដែលស្វាមីបានប្រព្រឹត្ត។ ភរិយាជាអ្នកស្រឡាញ់ប្តី ស្រឡាញ់បុត្រាបុត្រី ជាអ្នកដែលជិតស្និទ្ធបំផុតរបស់ស្វាមី ចុះបើយើង​ទៅអំពើខុសឆ្គងខាងក្រៅរួចនាំយកផលវិបាកមក អោយភរិយាវិញដូចនេះ សួរថាតើសុភមង្គលគ្រួសារវានឹងក្លាយទៅជាយ៉ាងណា? ធម្មតាប្តីប្រពន្ធ រមែងមានការរួមេត្រីនឹងគ្នា​ បើប្តីមានរោគាចូលខ្លួនហើយ ភរិយានឹងឆ្លងដែរ។ ភរិយាត្រូវទទួលនូវ ការលំបាកគ្រប់បែបយ៉ាងពីប្តី ណាម្យ៉ាងកិច្ចការសព្វសារពើ មើលថែទាំកូនតូច ផ្គត់ផ្គង់អាហារប្តី បើទោះជាស្រ្តីនោះមានឋានៈបុណ្យសក្តិក៍ដោយចុះ គិតគូររៀបចំទុកដាក់របស់របរដែលប្តីរកបាន យកចិត្តកូន ប្តី អ្នកផ្សេងមួយចំនួនដែលនៅជុំវិញខ្លួនថែមទៀតក៍សឹងមាន។ ប៉ុន្តែនាងនៅស៊ូទ្រាំ អត់ធ្មត់នឹងទង្វើររបស់ប្តីខ្លួនបែបនេះទៀត វាប្រៀបបាននឹងពាក្យរមួលកទាដូច្នោះ។ លុះដល់ផល