ដំណើរកំសាន្តទៅកាន់ប្រាសាទព្រះវិហារ
កាលបើយើងបានទៅដល់បុរាណស្ថាននេះហើយកាលណា យើងទាំងអស់គ្នាមានសេចក្តីរីករាយ ឥតឧបមា។ កាលទៅដល់ជើងភ្នំភ្លាមក៍រូតរះរកជួលរថយន្តដែលជញ្ជូនមនុស្សឡើងភ្នំ គេយកក្នុង ម្នាក់២ម៉ឺនរៀល។ ពេលទៅដល់ខាងលើ ខាងស្តាំដៃគឺវត្តកែវសិក្ខារគិរីស្វារៈ ឡើងបន្តទៀត។ ទាំងអស់គ្នារឹងរឹតរីករាយដោយបានឃើញ បានស្ទាបអង្អែល វត្ថុបុរាណដ៏មានតម្លៃដែលដូនតាបានបន្សល់ទុកឲ្យ។ យើងនាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹក នាគមួយគូរ ស្រះទឹក និងរូបកញ្ចុំប្រាសាទគោបុរៈទីមួយ ដែលប្រទេសយើងតែងយកមកជាតំណាងជាក្លោងទ្វារក្នងពិធីផ្សេងៗក្នុងប្រទេស ដែលគេហៅថាក្លោងទ្វារប្រាសាទព្រះវិហារនោះ។ តែយើងក៍មិនបានភ្លេច កាំជណ្ដើរដែលសៀមចូលមកទន្ទា្រនកាន់កាប់ ហើយដែលនាំមកនូវការប្រហារគ្នារហូតឆេះផ្សារ ជើងប្រាសាទនាពេលនោះ។ យើងបានដើរកំសាន្តរហូតរោយជើងទើបឈប់ បន្តទៀតក្រោយពេលស្រាកបន្តិច នៅខាងលើមានបូជនីយដ្ឋានលោកតាឌី ដែលជាវិរបុរសខ្មែរ ដែលហ៊ានបូជាជីវិតដើម្បីប្រទេសជាតិ។ ពយតាឌី ប្រជាជនបានដាក់ឲ្យ មានកន្លែងថ្វាយធូបទាន និងបង្ហាញសមានចិត្ត។ ឃើញមានវង់ពិណ្យពាទ្យប្រគុំទាំងកណ្តាលវាលនៅលើដុំថ្មក្បែរទីនោះ។ ជាបន្តរទៀតយើងត្រឡប់ចូលគុហារឥសី និងព្រះពុទ្ធរូបសំដែងការគោរព និងថតរូបទុក។